Post News Media ព័ត៌មានសុខភាព ទើបតែដឹង! ការ...

ទើបតែដឹង! ការពិតវិធីការពារជំងឺដាច់សរសៃឈាមខួរក្បាលងាយអញ្ចឹងសោះ

ជំងឺដាច់សរសៃឈាមខួរក្បាល ដែលភាសាបច្ចេកទេសហៅថា (stroke) គឺមូលហេតុចម្បងដែលអាចបណ្តោលឲ្យអ្នកជំងឺត្រូវពិការភាព ឬក៏ស្លាប់ ជាប់ចំណាត់ថ្នាក់ទី២នៅក្នុងចំណោមជំងឺដ៏កាចសាហាវផ្សេងៗទៀត។ ក្នុងពេលបច្ចុប្បន្ននេះ ជំងឺដាច់សរសៃឈាមខួរក្បាល កំពុងតែកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ហើយសូម្បីតែមនុស្សវ័យក្មេងក៏អាចកើតមានដែរ។ អ្វីដែលគួរឲ្យបារម្ភខ្លាំងបំផុតនោះ ដោយសារតែខ្វះការយល់ដឹង ទើបអ្នកជំងឺជាច្រើនត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញយឺតពេល ហើយប្រឈមនឹងការស្លាប់។

តែទោះជាយ៉ាងណា ជំងឺដាច់សរសៃឈាមខួរក្បាល អាចការពារបាន ប្រសិនបើអ្នកព្យាយាមអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖

គ្រប់គ្រងការទទួលរបបអាហារ
អ្នកគួរតែកាត់បន្ថយអាហារ ដូចជាគ្រឿងក្នុងសត្វ និងអាហារដែលប្រើវិធីចម្អិន ដោយបំពង ឬចៀន ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកធាត់លើទម្ងន់នោះទេ សូម្បីតែសរសៃឈាមខួរក្បាលក៏ប្រឈមការស្ទះដាច់ផងដែរ។

ផ្ទុយទៅវិញ អ្នកគួរតែទទួលទានពោត សណ្តែក ស្រូវលាឡី ផ្លែប៉ោម ប៉េងប៉ោះ និងបន្លែពណ៌ខៀវជាច្រើនទៀត ដែលមានផ្ទុកជាតិម៉ាញ៉េស្យូម ដើម្បកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។

កំណត់ការទទួលទានគ្រឿងស្រវឹង
នៅពេលដែលអ្នកបរិភោគជាតិអាល់កុល ក្នុងខ្លួនរបស់អ្នកនឹងមានបរិមាណនៃជាតិខ្លាញ់ លីពីត កើនឡើងខ្ពស់ ដែលបណ្តោលឲ្យមានជំងឺសរសៃឈាមខួរក្បាល។ បុរសមិនគួរផឹកស្រាលើសពី ២៥ក្រាម ហើយស្ត្រីមិនគួរផឹកលើសពី ១៥ក្រាមក្នុងមួយថ្ងៃឡើយ។

ឈប់ជក់បារី
ការជក់បារី អាចបង្កើនជាតិពុលក្នុងឈាម ប្រមូលផ្តុំប្លាកែត និងបណ្តោលឲ្យកកឈាម នៅតាមបណ្តោលផ្នែកផ្សេងៗ យ៉ាងងាយ។ ហេតុនេះ អ្នកគួរតែប្រុងប្រយ័ត្ន ព្រោះវាក៏អាចប៉ះពាល់ដល់សរសៃឈាមខយរក្បាលផងដែរ។

ព្យាយាមធ្វើលំហាត់ប្រាណ
ក្នុងមួយសប្តាហ៍ អ្នកត្រូវព្យាយាមធ្វើលំហាត់ប្រាណឲ្យបានពី ៣ ទៅ ៥ដង ដូចជារត់យឺតៗ ជិះកង់ រាំ ដើម្បីបញ្ចេញជាតិពុលពីក្នុងខ្លួន។ វិធីមួយនេះ ក៏អាចជួយឲ្យសរសៃឈាមរត់បានល្អ និងជៀសផុតពីបញ្ហាខ្លាញ់ក្នុងសរសៃឈាម។

ចំពោះអ្នកដែលមានជំងឺលើសឈាម គួរតែកាត់បន្ថយការទទួលទានអាហារដែលមានជាតិស្ករ និងប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា។ មួយវិញទៀត អ្នកមិនត្រូវធ្វើរឿងរន្ធត់ៗ ដូចជារំភើប ឬតក់ស្លុកនោះទេ ព្រោះវាអាចនាំឲ្យរំញោចដល់សរសៃប្រសាទ ដែលធ្វើឲ្យសម្ពាធឈាមកើនឡើងខ្ពស់៕

Loading...