Post News Media ព័ត៌មានសុខភាព ចាស់ក៏ដោយ ក្ម...

ចាស់ក៏ដោយ ក្មេងក៏ដោយ បើគោរពពេលវេលាគេងមិនបាន ប្រឈមនឹងជំងឺពីរមុខនេះដូចគ្នា

យោងតាមការសិក្សាមួយ ដែលត្រូវបានធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំសហគមន៍ជំងឺបេះដូង នៅប្រទេសអាល្លឺម៉ង់ បានបង្ហាញថា ការគេងតិចជាង ៦ម៉ោង ឬលើសពី ៨ម៉ោងក្នុងមួយយប់ អាចបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល។

តាមការស្រាវជ្រាវទៅលើមនុស្សពេញវ័យជាង ១លាននាក់បានរកឃើញថា ក្រោយរយ:ពេល ៩ឆ្នាំ អ្នកដែលគេងតិចជាង ៦ម៉ោង មានការកើនឡើងនៃហានិភ័យនៃជំងឺបេះដូង ១១ភាគរយ និងការគេងលើសពី ៨ម៉ោងប្រឈមហានិភ័យ ៣៣ភាគរយ។ ដូច្នេះពេលវេលាគេងដ៏ល្អបំផុត គឺនៅចន្លោះ៦ ទៅ ៨ម៉ោង មិនឲ្យខ្វះ ឬលើសពីនេះឡើយ។ ការសិក្សានេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌល់ European Heart Center ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។

ការស្រាវជ្រាវបានបន្ថែមទៀតថា ការគេងអាចប៉ះពាល់ដល់ដំណើរការជីវសាស្ត្រនៅក្នុងរាងកាយ ដូចជាការរំលាយជាតិស្ករ សម្ពាធឈាម និងការរលាក ដែលទាំងអស់នេះមានឥទ្ធិភពលទៅលើបេះដូង។

អ្នកឯកទេសផ្នែកបេះដូង នៅមូលនិធិ British Heart Foundation ប្រទេសអង់គ្លេសបានសង្កត់ធ្ងន់ថា ការគេងបានត្រឹមត្រូវ គឺជារឿងដ៏ល្អបំផុតសម្រាប់សុខភាព។ ដូច្នេះ ដើម្បីកាត់បន្ថយជំងឺសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាល មនុស្សគ្រប់រូបគួរតែគេងឲ្យបាន ៦ទៅ ៨ម៉ោង ក្នុងមួយយប់៕

Loading...