ព័ត៌មានសុខភាព

២វិធី ទប់ស្តាត់បញ្ហាហូរឈាមតាមច្រមុះរហ័សដូចចិត្ត

ធ្លាប់ទេ នៅពេលមានឈាមហូរតាមច្រមុះចាស់ៗឲ្យហិតដុំដី ឬងើយក្បាលឡើងលើ? នេះគ្រាន់តែជាវិធីសាស្ត្រដែលលឺតាមតៗគ្នាប៉ុណ្ណោះ តែធាតុពិតវាមិនមានប្រសិទ្ធភាពដូចអ្វីដែលអ្នកគិតនោះឡើយ។

ជំងឺហូរឈាមតាមច្រមុះជាញឹកញាប់កើតឡើងក្នុងរដូវរងាជាងរដូវក្តៅ ជាពិសេសមនុស្សដែលរស់នៅក្នុងប្រទេសលោកខាងលិចដែលមានអាសធាតុត្រជាក់ខ្លាំង ហើយស្ងួត។ ចំពោះអ្នកដែលកើតបញ្ហាហូរឈាមតាមច្រមុះភាគច្រើនជាមនុស្សដែលមានបញ្ហាអាឡែស៊ីច្រមុះ សម្ពាធឈាមឡើងខ្ពស់ ឬតំណពូជ។
ទោះជាយ៉ាងណា ប្រសិនបើករណីស្រាលៗ អ្នកអាចធ្វើការព្យាបាលនៅផ្ទះដោយខ្លួនឯងបាន ដោយមិនចាំបាច់ទៅពេទ្យឡើយ។

ទឹកកក
ទឹកកក មានសមត្ថភាពក្នុងការបញ្ឈប់ការហូរឈាម ផ្ជិតមុខរបួសសរសៃវ៉ែន និងបន្ថយការរលាក។

អ្នកត្រូវយកទឹកកក ២ទៅ៣ដុំ រុំនៅក្នុងកូនកន្សែងមួយ មកស្អំនៅលើច្រមុះប្រហែលជា ៥នាទី។ សីតុណ្ហភាពត្រជាក់របស់វា នឹងធ្វើឲ្យឈាមឆាប់កក និងបញ្ឈប់ការហូរឈាមដូចបំណង។

ខ្ទឹមបារាំង
ខ្ទឹមបារាំង មានផ្ទុកភ្នាក់ងារជួយជំរុញឲ្យមុខរបួសឆាប់កកឈាម ព្រោះវាមានផ្ទុកវីតាមីន C និងសារធាតុ bioflavonoids ដែលមានសមត្ថភាពជួសជុលសរសៃឈាមដែលធ្លុះធ្លាយ។

អ្នកគ្រាន់តែហាន់ខ្ទឹមបារាំងពីរបីចំណិត រួចហិតក្លិនរបស់វា មិនយូរទេឈាមនឹងឈប់ហូរ។
ម្យ៉ាងវិញទៀត អ្នកអាចយកខ្ទឹមបារាំទៅកិនយកទឹក ហើយបន្តក់ពីរបីដំណក់ទៅក្នុងរន្ធច្រមុះ ដែលហូរឈាម។ ប្រសិនបើមិនទាន់ឈប់ហូរឈាមទេ សូមធ្វើឡើងវិញម្តងទៀត៕

មតិយោបល់