Post News Media ព័ត៌មានសុខភាព មិនមែនគ្រប់គ្...

មិនមែនគ្រប់គ្នាសុទ្ធតែញ៉ាំបាននោះទេ! មនុស្ស៣ប្រភេទ គួរតមសាច់ទា

បើយោងតាមអ្នកជំនាញបានបង្ហាញថា សាច់ទា គឺជាអាហារបំប៉នដ៏មានឥទ្ធិពលខ្លាំងបំផុតក្នុងការបង្កើនសុខភាពផ្លូវភេទ ទាំងបុរស និងស្ត្រី ជាពិសេសបុរសដែលមានបញ្ហាខ្សោយផ្លូវភេទ។ លើសពីនេះ សាច់ទា មានផ្ទុកបរិមាណដ៏ច្រើនលើសលប់នៃប្រូតេអ៊ីន ជាតិដែក កាល់ស្យូម ផូស្វ័រ វីតាមីន A វីតាមីន B1 វីតាមីនD… ដែលល្អបំផុតសុខភាពទូទៅ។

តែទោះជាយ៉ាងណាក៏ដោយ មិនមែនមនុស្សគ្រប់រូប សុទ្ធតែអាចទទួលទានសាច់ទា បានដូចគ្នានោះទេ ជាពិសេសអ្នកជំងឺមួយចំនួននេះ គួរតែតមសាច់ទា៖

មនុស្សដែលទើបនឹងធ្វើការវះកាត់
ក្រោយពេលវះកាត់ អ្នកជំងឺត្រូវទទួលទានអាហារបំប៉នបន្ថែមឲ្យបានច្រើន ដើម្បីជួសជុលមុខរបួសឲ្យជាប់ជាសះស្បើយ និងបំពេញឈាម ព្រមទាំងថាមពលដែលបាត់បង់ឲ្យឆាប់ត្រលប់មកដូចដើមវិញ។ ក៏ប៉ុន្តែ អ្នកដែលដែលទើបនឹងធ្វើការវះកាត់ថ្មោងថ្មី គួរតែជៀសវាង សាច់ទា ព្រោះវាអាចបង្កឲ្យមុខរបួសក្លាយ ហើយមិនងាយរជាសះស្បើយឡើយ។

អ្នកជំងឺសន្លាក់
ហេតុអ្វីអ្នកជំងឺសន្លាក់គួរតមសាច់ទា? ដោយសារតែសាច់ទា មានផ្ទុកសារធាតុ purified ខ្ពស់ ដែលអាចបង្កើនកម្រិតជាតិអាស៊ីតអ៊ុយរិក នៅក្នុងរាងកាយ។ ប្រសិនបើអ្នកញ៉ាំច្រើន អាស៊ីតប្រភេទនេះនឹងកើនឡើងកាន់តែខ្លាំង ដែលធ្វើឲ្យជំងឺសន្លាក់របស់អ្នកកាន់តែមានសភាពធ្ងន់ធ្ងរ។

អ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារ
ការទទួលទានសាច់ទា អាចជួយឲ្យរាងកាយមានភាពត្រជាក់ ដូច្នេះអ្នកដែលមានបញ្ហាខ្សោយសរីរាង្គមួយចំនួនដូចជា ប្រព័ន្ធរំលាយអាហារ តម្រងនោម ប្រព័ន្ធរំលាយអាហារ… មិនគួរញ៉ាំច្រើនពេកនោះទេ។ លើសពីនេះ សាច់ទា ក៏អាចបណ្តោលឲ្យមានជំងឺឈឺសាច់ដុំផងដែរ៕

Loading...