ព័ត៌មានសុខភាព

អ្វីដែលអ្នកពុំគួរធ្វើ នៅពេលកុមារហូរឈាមតាមច្រមុះ!

ជាញឹកញាប់ ការហូរឈាមតាមច្រមុះកើតមានឡើងនៅក្នុងរដូវរងាច្រើនជាងរដូវក្តៅ ជាពិសេសប្រជាជនដែលរស់នៅប្រទេសលោកខាងលិច ព្រោះវាជាតំបន់ត្រជាក់ ហើយស្ងួត។

ការហូរឈាមតាមច្រមុះ ភាគច្រើនកើតឡើងចំពោះអ្នកជំងឺដែលមានរោគរលាកច្រមុះ អាឡែស៊ីច្រមុះ សម្ពាធឈាមឡើងខ្ពស់ និងបញ្ហាលំហូរឈាម។ ប្រសិនបើកុមារ មានការហូរឈាមជាញឹកញាប់ អ្នកគួរតែបញ្ចូនពួកគេទៅមន្ទីរពេទ្យធ្វើការជាបន្ទាន់ ព្រោះវាអាចបង្កឡើងដោយសារតែជំងឺផ្សេងៗ។

កុំឲ្យកុមារងើយក្បាលឡើងលើ ឬគេងឲ្យសោះ
នេះជាអ្វីដែលមនុស្សភាគច្រើនធ្វើខុស រួមទាំងមនុស្សពេញវ័យផងដែរ។ នៅពេលអ្នកងើយក្បាលឡើងលើ និងគេង ឈាមអាចហូរត្រលប់ចូលទៅក្នុងមាត់ និងបំពង់ក ដែលបណ្តោលឲ្យចង្អោរ ក្អួត ឬកកឈាម។

កុំប្រើរបស់រឹងៗជូតច្រមុះ
ឪពុកម្តាយភាគច្រើនតែងតែប្រើប្រាស់ក្រដាសអនាម័យ ឬកូនកន្សែងជូតច្រមុះរបស់កូន នៅពេលច្រមុះហូរឈាម តែទោះជាយ៉ាងណាទង្វើមួយនេះមិនត្រូវបានផ្តល់អនុសាសន៍នោះឡើយ។

ម្យ៉ាងវិញទៀត ក្រដាសអនាម័យ ឬកូនកន្សែងអាចមានផ្ទុកមេរោគ ដែលអាចបណ្តោលឲ្យច្រមុះរលាក ឬឆ្លងមេរោគផ្សេងៗទៀតបាន។

កុំប្រើទឹកអំបិល
មនុស្សមួយចំនួនជឿថា ការប្រើប្រាស់ទឹកអំបិល អាចជួយឲ្យច្រមុះមានសំណើម ជៀសផុតពីភាពស្ងួតដែលបណ្តោលឲ្យហូរឈាម។

ទោះជាយ៉ាងណាក៏ដោយ នេះទង្វើខុសឆ្គងទាំងស្រុង ព្រោះទឹកអំបិលអាចផ្សីមច្រមុះបានតែមួយពេលប៉ុណ្ណោះ រយ:ពេលយូរវានឹងធ្វើឲ្យច្រមុះប្រែទៅជាស្ងួតលើសដើម។

យកល្អ អ្នកគួរតែទទួលទានទឹកឲ្យបានច្រើន និងអាហារជាតិសរសៃ ព្រោះវាអាចជួយឲ្យកូនរបស់អ្នកជៀសផុតពីបញ្ហារលាកច្រមុះ ជាពិសេសរដូវរងា៕

មតិយោបល់