ព័ត៌មានសុខភាព

អាហារ៤ប្រភេទ បើញ៉ាំសល់ពីល្ងាចកុំទុកញ៉ាំទៀតឲ្យសោះ!

ដោយសារតែការស្តាយ មិនចង់ខ្ចេះខ្ជាយលុយកាត់ច្រើន មនុស្សភាគច្រើនមានទម្លាប់រក្សាម្ហូបទុកញ៉ាំមួយពេលទៀតនៅពេលព្រឹក។ ទោះបីជាទង្វីបែបនេះអាចជួយសន្សំសំចៃលុយកាក់ក៏ពិតមែន ប៉ុន្តែមានអាហារមួយចំនួនដែលញ៉ាំសល់ពីល្ងាច មិនគួរទុកញ៉ាំពេលព្រឹកម្តងទៀតទេ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព។

តែបៃតង
ប្រសិនបើអ្នកទុកតែបៃតង ពេញមួយយប់វានឹងបាត់បង់ប្រូតេអ៊ីន និងវីតាមីនទាំងអស់។ ជាពិសេសវា អាចបង្កើតបាក់តេរី និងមេរោគផ្សិត ដែលបណ្តោលឲ្យគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ។

ស៊ុតមាន់
ប្រសិនបើស៊ុតមាន់ មិនបានចម្អិនឲ្យឆ្អិនល្អទាំងស្រុងនោះទេ កុំបរិភោគឲ្យសោះ បើអ្នកទុកចោលពេញមួយយប់។ ជាពិសេសស៊ុតលឿង ងាយនឹងបង្ករោគ ដែលមានគ្រោះថ្នាក់ដល់សុខភាពដូចជា ជំងឺរំលាយអាហារ ហើមពោះ រោគ…។

ទោះជាយ៉ាងណា បើស៊ុតឆ្លងកាត់ការចម្អិនបានត្រឹមត្រូវ អ្នកអាចរក្សាទុកក្នុងទូរទឹកកកបានរហូតដល់ ៤៨ម៉ោង។

ផ្សិត
ផ្សិត ជាបន្លែមួយប្រភេទដែលគេនិយមចម្អិនជាមួយស៊ុប ព្រោះវាមានរសជាតិឆ្ងាញ់ និងសម្បូរសារធាតុចិញ្ចឹមជាច្រើន។ ប៉ុន្តែ បន្ទាប់ពីចម្អិនហើយ អ្នកមិនត្រូវរក្សាលើសពី ១២ម៉ោងនោះទេ ដោយសារតែសារធាតុចិញ្ចឹមត្រូវកាត់បន្ថយ និងបង្កើនសារធាតុដ៏មានគ្រោះថ្នាក់ជាច្រើនទៀត។ ផ្សិតឆ្អិន មានផ្ទុកសារធាតុ nitrates ដែលល្អសម្រាប់កោសិកាឈាមក្រហម ប៉ុន្តែបន្ទាប់ពីទុកមួយយប់ សារធាតុនេះនឹងបំលែង ទៅជា nitrite អាក្រក់សម្រាប់រាងកាយ។

អាហារសមុទ្រ
បើមានរសជាតិឆ្ងាញ់ តើអ្នកណាមិនចូលចិត្តញ៉ាំអាហារសមុទ្រនោះ ក៏ប៉ុន្តែក្រោយញ៉ាំសល់មួយយប់ហើយ អ្នកមិនគួរទទួលទានទៀតទេ ព្រោះប្រូតេអ៊ីនរបស់វាបានបាត់បង់ ហើយអាចធ្វើឲ្យខូចមុខាងថ្លើម និងតម្រងនោមថែមទៀត៕

មតិយោបល់