ព័ត៌មានសុខភាព

មិនចង់កើតជំងឺក្រួសក្នុងតម្រងនោម កុំភ្លេចរឿងសាមញ្ញទាំង៣យ៉ាងនេះ

ក្រួសក្នុងតម្រងនោម ត្រូវបានបង្កើតឡើងដោយសារធាតុរ៉ែ ដែលកកកុញបន្តិចម្តងៗនៅក្នុងតម្រងនោម។ បើយោងតាមការសិក្សារបស់អ្នកជំនាញជាច្រើនបានរកឃើញថា ក្រួសក្នុងតម្រងនោម បង្កើតឡើងដោយសារតែការរួមបញ្ចូលគ្នានៃបុព្វហេតុជាច្រើនដូចជា ការផឹកទឹកតិច ញ៉ាំជាតិកាល់ស្យូមច្រើន បញ្ហាជំងឺមេតាប៉ូលិស ការប្រែប្រួលនៃជាតិស្ករ និងកត្តាហ្សែនជាដើម។

ទោះជាយ៉ាងណាអ្នកអាចការពារជំងឺក្រួសក្នុងតម្រងនោមនេះបាន ប្រសិនបើអ្នកអនុវត្តរឿងសាមញ្ញា៣ចំណុចនេះបានទៀងទាត់។

ទទួលទានទឹក
អ្នកត្រូវទទួលទានទឹកឲ្យបានច្រើនយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ ដើម្បីបញ្ចេញកាកសំណល់ផ្សេងៗតាមរយ:ទឹកនោម ជាពិសេសសារធាតុដែលបង្កទៅជាក្រួស។ ការធ្វើបែបនេះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺក្រួសក្នុងតម្រងនោម បានដល់ទៅ ៥០ភាគរយ។

ប្រយ័ត្នកចំពោះរបបអាហារ
អ្នកគួរតែកំណត់ការទទួលទានអាហារប្រៃ និងអាហារដែលខូចគុណភាព ព្រោះវាអាចបង្កើតទៅជាក្រួសបាន។ ការបរិភោគអាហារទាំងនេះកាន់តែច្រើន អ្នកច្បាស់ជាប្រឈមនឹងជំងឺនេះកាន់តែខ្លាំង ដូច្នេះប្រុងប្រយ័ត្នឲ្យមែនទែន។

ពិនិត្យសុខភាព
ការពិនិត្យសុខភាពរកមើលរោគសញ្ញាដំបូងនៃជំងឺក្រួសក្នុងតម្រងនោម យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ គឺជារឿងចាំបាច់បំផុត។ ជាពិសេសបើឃើញរោគសញ្ញាភ្លាម អ្នកគួរតែស្វែងរកអ្នកជំនាញ ដើម្បីព្យាបាលឲ្យបានឆាប់បំផុត៕

មតិយោបល់