ព័ត៌មានសុខភាព

អស់កង្វល់ នឹងស្នាមខ្លាញ់ ជាប់ប្រឡាក់ខោអាវ ជាមួយវិធីសាស្ត្រងាយៗ

ប្រសិនបើ ខោអាវ ដែលយើងស្លៀកពាក់ ត្រូវប្រឡាក់ខ្លាញ់ដោយចៃដន្យ ត្រូវយកម្ស៉ៅផង់ (ដូចជាម្សៅលាបខ្លួនកូនង៉ា ជាដើម) រោយលើស្នាមប្រឡាក់ ហើយយកក្រដាសអនាម័យ មកទ្រាបពីលើ។

បន្ទាប់ពីយកក្រដាសអនាម័យ មកទ្រាបពីលើហើយ ត្រូវយកឆ្នាំងអ៊ុត សង្កត់ពីលើមួយស្របក់ មុននឹងយកទៅបោកសម្អាត តាមវិធីធម្មតា។ ព្រោះឆ្នាំងអ៊ុតក្តៅ អាចជួយធ្វើឱ្យក្រដាសអនាម័យ បឺតយកស្នាមខ្លាញ់ ជាប់មកជាមួយម្ស៉ៅផង់។ លុះពេលបោកសម្អាត ដោយវិធីធម្មតា បន្ថែមទៀត ស្នាមខ្លាញ់មិនមានប្រឡាក់ នៅលើសម្លៀកបំពាក់ ទៀតឡើយ៕

18kyny16eevgvjpg

មតិយោបល់