ព័ត៌មានសុខភាព

ភេសជ្ជ៣ យ៉ាងល្អចំពោះសុខភាព ដែលអ្នកគួរទទួលទានពេលព្រឹកព្រលឹម

បរទេស: តើអ្វីទៅដែលអ្នកតែងតែ យកវាមកទុកនៅក្នុងកែវរបស់អ្នកជារៀងរាល់ព្រឹកព្រលឹម ហើយអ្វីទៅដែលអ្នកតែងតែចូលចិត្តផឹកវាជាប្រចាំនោះ។ តើអ្នកមានធ្លាប់គិតទេថា ពេលព្រឹកព្រលឹម គួរជ្រើសរើសភេសជ្ជបែបណាមកទទួលទាន ដើម្បីជាផលប្រយោជន៍សម្រាប់សុខភាពនោះ? បើចង់ជ្រាបច្បាស់ សូមអានខាងក្រោមទាំងអស់គ្នា៖

១. តែ
ការទទួលទានទឹកតែ ឬតែបៃតងជារៀងរាល់ព្រឹក មិនត្រឹមតែជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង
និងដាច់សរសៃឈាមក្នុងខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ជំងឺផ្លូវដង្ហើមបានទៀតផង។

២. កាហ្វេ
បើតាមក្រុមអ្នកវិទ្យាសាស្ត្រនៅ Harvard បានបញ្ជាក់ឲ្យដឹងថា សម្រាប់អ្នកទទួលទានកាហ្វេស្ថិតក្នុងកម្រិតមធ្យម អាចជួយឲ្យពួកគេមានសុខភាពល្អ និងរស់នៅបានយូរអង្វែង។ លើសពីនេះទៅទៀត ការទទួលទានកាហ្វេជាប្រចាំ ថែមទាំងជួយការពារពីជំងឺមហារីក និងបេះដូងបានផងដែរ។

៣. ទឹក
មិនមែនតែ ឬកាហ្វេប៉ុណ្ណោះ ដែលជាភេសជ្ជល្អ សម្រាប់សុខភាពនោះទេ ប៉ុន្តែទឹកក៏ត្រូវបានគេចាត់ទុកថា ជាភេសជ្ជដ៏ប្រសើរផងដែរ ចំពោះសុខភាព។ ជាទូទៅរាងកាយមនុស្សវ័យជំទង់ជាមធ្យធមានផ្ទុកជាតិទឹកចំនួន ៧៥ ភាគរយ ហេតុដូចនេះការទទួលទានទឹកពិតជាចាំបាច់ណាស់ សម្រាប់រាងកាយ។ តាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ការទទួទទានទឹកពេលព្រឹកព្រលឹម ដោយលាយជាមួយទឹកក្រូចឆ្មារបន្តិចប្រសិនជាអាចនោះ វានឹងជួយឲ្យ
លំហូរឈាមរត់បានស្រួល និងជួយដល់មុខងារតម្រងនោម ព្រមទាំងប្រព័ន្ធរំលាយអាហាររបស់អ្នកឲ្យមានភាពប្រសើរទ្បើង។

1380057.large

មតិយោបល់