ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាមេរិក-រុស្ស៊ី នឹងពង្រឹងសក្តានុពលអាវុធនុយក្លេអ៊ែរឲ្យកាន់តែខ្លាំង

រុស្ស៊ី: ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានសន្ទនាគ្នាតាមទូរស័ព្ទ ដោយបានលើកទ្បើងថា ប្រទេសទាំងពីរនឹងពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមរយ: សារព័ត៌ាមាន aljazeera ចេញផ្សាយនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំចុងឆ្នាំ ជាមួយប្រធានការពារជាតិ កាលពីថ្ងៃព្រហស្បតិ៍ លោកពូទីន បាននិយាយថា យោធារបស់រុស្ស៊ី មានសក្តានុពលអាចឈ្នះរាល់សត្រូវ ប៉ុន្តែយើងនៅតែត្រូវការសាងសង់ទ្បើងបន្ថែមទៀត នៅសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។

លោកពូទីន បាននិយាយថា លោក ត្រាំ បានបញ្ជាក់មកលោកថា អាមេរិក គឺមានឆន្ទ: ដើម្បីកែលម្អទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យប្រសើរទ្បើង ហើយថា នឹងជំរុញកំណើនឃ្លាំងនុយក្លេអ៊ែរ ដែលជាគោលដៅសម្រាប់ឆ្នាំ ២០១៧។

គួរបញ្ជាក់ដែរថា អាមេរិកមានឃ្លាំងស្តុកអាវុធនុយក្លេអ៊ែរប្រមាណ ៧.០០០ កន្លែង ស្ថិតនៅលេខរៀងទី២ បន្ទាប់ពីរុស្ស៊ី ដែលជាប្រទេសមានឃ្លាំងស្តុកអាវុធដ៏ច្រើនសន្ធឹកសន្ធាប់៕

មតិយោបល់