ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ូលិសប្រេស៊ីល ជាអ្នកសម្លាប់ឯកអគ្គរដ្ឋទូតក្រិក

ប៉ូលិសនៅក្នុងប្រទេសប្រេស៊ីល បាននិយាយថា ឯកអគ្គរដ្ឋទូតក្រិក លោក Kyriakos Amiridis ត្រូវបានសម្លាប់ដោយមន្ត្រីប៉ូលិសក្នុងតំបន់ ដែលជាសាហាយជាមួយប្រពន្ធរបស់គាត់។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

លោក Kyriakos Amiridis បានបាត់ខ្លួនតាំងពីថ្ងៃច័ន្ទ ហើយសាកសពរបស់គាត់ ត្រូវបានរកឃើញនៅក្នុងរថយន្តដុតឆេះមួយ ស្ថិតនៅជាយទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍។

ប៉ូលិសបាននិយាយថា លោក Sergio Gomes Moreira បានសារភាពថា គាត់បានរឹតកសម្លាប់ឯកអគ្គរដ្ឋទូតក្រិក។

នៅខណ:នេះដែរ ប្រពន្ធ គឺលោកស្រី Francoise Amiridis ជាជនជាតិប្រេស៊ីល រួមនឹងប្អូនជីដូនមួយរបស់ឯកអគ្គរដ្ឋទូត ត្រូវបានឃុំខ្លួនហើយ។

សូមជម្រាបថា ឯកអគ្គរដ្ឋទូតក្រិក មានអាយុ ៥៩ ឆ្នាំ បានធ្វើដំណើរពីទីក្រុងប្រេស៊ីលីយ៉ា ទៅកាន់ទីក្រុង Nova Iguacu ស្ថិតនៅភាគខាងជើងនៃទីក្រុង Rio ដើម្បីចំណាយពេលថ្ងៃឈប់សម្រាកបុណ្យណូអែល នៅទីនោះ ជាមួយប្រពន្ធគាត់ និងឪពុកម្តាយរបស់នាង។ ប្តីប្រពន្ធពីរនាក់នេះ បានរស់នៅជាមួយគ្នាអស់រយ:ពេល ១៥ ឆ្នាំមកហើយ ដោយពួកគេថែមទាំងមានកូនស្រីអាយុ ១០ ឆ្នាំម្នាក់ទៀត នេះបើយោងតាមរបាយការណ៍ក្នុងតំបន់៕

មតិយោបល់