ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានាធិបតីរុស្ស៊ី អញ្ជើញកូនៗអ្នកការទូតរុស្ស៊ី ដែលត្រូវអាមេរិកបណ្តេញ ទៅកាន់វិមានក្រឹមឡាំង

រុស្ស៊ី: ការិយាល័យប្រធានាធិបតីរុស្ស៊ី បានប្រាប់អ្នកកាសែតថា កូនៗរបស់អ្នកការទូតរុស្ស៊ី ត្រូវបានទទួលលិខិតអញ្ជើញ ទៅកាន់វិមានក្រឹមឡាំង ដើម្បីធ្វើពីធីអបអរក្នុងឱកាសបុណ្យចូលឆ្នាំសកលថ្មី បន្ទាប់ពីយន្ដហោះ​​ដឹកមន្ត្រី​ទូតរុស្ស៊ី ៣៥នាក់ និងក្រុមគ្រួសាររបស់ពួកគេសរុប ៩៦នាក់ ដែល​នឹងធ្វើដំណើរ​ត្រឡប់ទៅស្រុក​កំណើតវិញ ក្រោយត្រូវបានបណ្ដេញចេញនៅក្នុងក្របខ័ណ្ឌ​នៃ​ ការដាក់ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​លោក បារ៉ាក់ អូបាម៉ា ដោយបានចោទប្រកាន់​ថា បានជ្រៀតជ្រែតចូលក្នុងកិច្ចការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីអាមេរិក។នេះបើយោតាមរយ: សារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦។

យន្តហោះពិសេសដឹកមន្ត្រីការទូតរុស្ស៊ី ដែលត្រូវបណ្ដេញចេញពីសហរដ្ឋអាមេរិកនេះ បានមកដល់ទីក្រុងក្រុងម៉ូស្គូនៅវេលាម៉ោង ២ និង០៨នាទី (ម៉ោងក្នុងស្រុក) ។

កាលពីថ្ងៃសុក្រប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន បាននិយាយថា វិធានការដាក់ទោសទណ្ឌរបស់លោកអូបាម៉ា គឺជាការបង្កហេតុ ដែលធ្វើប៉ះពាល់ដល់ទំនាក់ទំនងរវាងរុស្ស៊ី-អាមេរិក ហើយលោកក៏មិនប្រើវិធានការនេះ តបទៅអាមេរិកវិញដែរ បើទោះបីរុស្ស៊ីមានសិទ្ធិសម្រេចធ្វើការសងសឹកក៏ដោយ៕

មតិយោបល់