ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្លាប់មនុស្ស ៦០ នាក់ ដោយសារអំពើកុប្បកម្មនៅពន្ធនាគារប្រេស៊ីល

ប្រេស៊ីល: តាមអាជ្ញាធរ កាលពីថ្ងៃច័ន្ទ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦០ នាក់ ត្រូវបានសម្លាប់ ដោយសារអំពើកុប្បកម្ម ដែលមានរយ:ពេល ១៧ ម៉ោង នៅក្នុងគុកមួយ ស្ថិតនៅភាគខាងជើងទីក្រុង Manaus ប្រទេសប្រេស៊ីល។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៧។

កុប្បកម្មនេះ បានកើតឡើងនៅក្នុងបរិវេណ Anisio Jobim ជាពន្ធនាគារធំដ៏បំផុត នៅក្នុងរដ្ឋ Amazonas ។ រដ្ឋលេខាធិការសន្តិសុខសាធារណ: លោក Sergio Fontes បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍នេះ គឺយ៉ាងហោចណាស់ ៦០ នាក់។

ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ ខាងអាជ្ញាធរមិនបានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះណាមួយទេ។

កាសែត Daily O Globo បានឲ្យដឹងថា គំនរសាកសពជាច្រើន ស្ថិតនៅតាមបណ្តោយច្រករបៀង បានកាត់ផ្តាច់អវយវ: និងដាច់ក្បាល ហើយនៅលើកម្រាកជុំវិញកន្លែងនោះ គឺពោរពេញទៅដោយឈាម៕

មតិយោបល់