ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ភ្លើងឆេះព្រៃដ៏ធំ បំផ្លាញផ្ទះយ៉ាងច្រើនខ្នង នៅទីក្រុងទេសចរឈីលី

ឈីលី: ភ្លើងឆេះព្រៃដ៍ធំមួយ បានបំផ្លិចបំផ្លាញព្រៃចំនួន ៥០ហិកតា និងផ្ទះពលរដ្ឋជាច្រើនខ្នង នៅទីក្រុងទេសចរណ៍ Valparaiso ភាគខាងលិចប្រទេសឈីលី ហើយតាមអាជ្ញាធរ បានឲ្យដឹងថា មនុស្សរាប់រយនាក់ ត្រូវបានជម្លៀសខ្លួនចេញ កាលពីថ្ងៃច័ន្ទ។ នេះបើយោងាតាមរយ: សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៧។

ការិយាល័យសង្គ្រោះបន្ទាន់ជាតិ (ONEMI) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សម្នាក់ប៉ុណ្ណោះ ត្រូវបានគេរាយការណ៍ថា បានរងរបួសបន្ទាប់ពីភ្លើងឆាបឆេះចេញនៅជាយក្រុងកំពង់ផែប្រវត្តិសាស្រ្ត។

ក្នុងរូបភាពតាមទូរទស្សន៍ បានបង្ហាញថា ផ្សែងក្រាស់ពណ៌ប្រផេះពេញតាមដងផ្លូវ នៅក្នុងស្រុក Laguna Verde ដែលភ្លើងបានវាយប្រហារ ជាមួយនិងអណ្តាតភ្លើងត្របាក់ព្រៃភ្នំពណ៌បៃតង។

មកទល់ពេលនេះ អ្នកពន្លត់អគ្គិភ័យរាប់រយនាក់ រួមជាមួយយន្តហោះ កំពុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ៕

មតិយោបល់