ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ខេត្តចំនួន ១៣ នៅថៃ កំពុងរងការជនលិច ខណៈមានសញ្ញាព្រមានភ្លៀងនៅតែបន្តធ្លាក់ខ្លាំង

ថៃ: នាយកដ្ឋានឧតុនិយម នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ភ្លៀងនៅតែបន្តធ្លាក់យ៉ាងខ្លាំង បានបណ្ដាលឲ្យខេត្តចំនួន ១៣ កំពុងជនលិចដោយសារទឹកជំនន់ ខណ:អ្នកស្លាប់កើនដល់ ១៩ នាក់ហើយ និងម្នាក់ទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមរយ: សារព័ត៌មាន bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧។

ខេត្តទាំង ១៣ នោះរួមមាន Phetchaburi , Prachuap Khiri Khan Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung, Songkhla, Ranong, Phangnga, Phuket, Krabi, Trang និងខេត្ត Satun ។

តាមការព្យាករណ៍របស់ក្រសួង បានឲ្យដឹងថា លក្ខខណ្ឌអាកាសធាតុនៅតែបន្តអាក្រក់ខ្លាំង រហូតដល់ថ្ងៃទី ១០ ខែមករា ដែលអាចនឹងធ្វើឲ្យកម្ពស់ទឹកជំនន់កើនទ្បើង៕

មតិយោបល់