ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាកាសធាតុត្រជាក់ខ្លាំង បានសម្លាប់មនុស្សជាច្រើននៅទ្វីបអឺរ៉ុប

អឺរ៉ុប: សីតុណ្ហភាពត្រជាក់នៅទូទាំងអឺរ៉ុប បានបណ្ដាលឲ្យមនុស្សជាង ២០ នាក់បាត់បង់ជីវិត ខណ:សូម្បីតែប្រជុំកោះនៅក្រិច និងភាគខាងត្បូងប្រទេសអ៊ីតា ត្រូវបានគ្របដណ្តប់ដោយព្រិល។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។

នៅអ៊ីតាលី គេសង្កេតឃើញថា សាឡាង និងជើងហោះហើរជាច្រើន ត្រូវបានលុបចោល ស្របពេលដែលសាលារៀន នៅភាគខាងត្បូងនៃប្រទេស ត្រូវបានគេរំពឹងទុកថា នឹងត្រូវបិទទ្វារនៅថ្ងៃច័ន្ទនេះ។

ចំណែកនៅប្រទេសតួកគីវិញ ក៏កំពុងប្រឈមនឹងផលប៉ះពាល់នេះ យ៉ាងធ្ងន់ធ្ងរផងដែរ។ Bosphorus ឆកសមុទ្រ ដែល​ត​ភ្ជាប់​ពី​ទឹកដី​អាស៊ី ទៅ​ទឹកដី​អឺរ៉ុប នៃ​ក្រុងអ៊ីស្តង់ប៊ុលរបស់តួកគី ត្រូវបានបិទការដឹកជញ្ជូន ដោយសារព្យុះព្រិលធ្លាក់យ៉ាងខ្លាំង បានវាយប្រហារទីក្រុងនេះ។

យ៉ាងហោចណាស់មនុស្ស ១០ នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ នៅក្នុងប្រទេសប៉ូឡូញ ហើយនៅឯប្រទេសរុស្ស៊ីវិញ សីតុណ្ហភាពពេលយប់ បានធ្លាក់ដល់ដក ៣០ អង្សាសេ៕

មតិយោបល់