ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ការងារជាងមួយលានកន្លែងនឹងកើតឡើង ក្រោយកិច្ចប្រជុំមហាសេដ្ឋីអចលនទ្រព្យ​ ជាមួយមហាសេដ្ឋីពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើណិត

អាមេរិក: ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានជួបមហាសេដ្ឋីពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើណិត ក្រុមហ៊ុន Alibaba របស់ប្រទេសចិន គឺលោក Jack Ma ដើម្បីពិភាក្សាជាមួយមហាសេដ្ឋីពាណិជ្ចកម្មធំៗជាច្រើន នៅ
ទីក្រុងញូវយ៉ក កាលពីថ្ងៃច័ន្ទ ដោយផ្តោតទៅលើការបង្កើតការងារ នៅសហរដ្ឋអាមេរិក និងបានអនុញ្ញាតឱ្យធ្វើ ពាណិជ្ជកម្មជាមួយតំបន់អាស៊ី។ នេះបើយោងតាមសារយ:ព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។

ក្រុមអ្នកវិភាគបានឱ្យដឹងថា កិច្ចប្រជុំរវាងលោកឧកញ៉ាអចលនទ្រព្យវ័យ៧០ លោក​ដូណាល់ត្រាំ និង មហាសេដ្ឋីមានជាងគេបំផុតនៅចិន លោក Jack Ma ដែលកិច្ចពិភាក្សានេះ នឹងជួយបង្កើតការងារនៅអាមេរិក ជាងមួយលានកន្លែង ដើម្បីលក់ទំនិញទៅប្រទេសចិន និងអាស៊ី។

លោកត្រាំបាននិយាយនៅទីស្នាក់ការកណ្តាល Trump Tower ថា «លោក Jack និងខ្ញុំ នឹងធ្វើរឿងអស្ចារ្យមួយ ចំនួនដូចជា ការបង្កើនអាជីវកម្មខ្នាតតូចជាដើម ដើម្បីពង្រីកការងារនៅអាមេរិក និងបង្កើនពាណិជ្ជកម្មនៅអាស៊ី។

លោក Ma បាននិយាយថា វាជាកិច្ចប្រជុំផ្លែផ្កាមួយ ដោយលោកមានការផ្តោតសំខាន់ទៅលើផលិតផលកសិកម្ម របស់អាមេរិក និងអាជីវកម្មខ្នាតតូច និងមធ្យម។

សូមជំរាបថា ភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba បានកើនឡើង ១.១១ ភាគរយ នៅលើផ្សារហ៊ុនក្រុងញូវយ៉ក កាលពីថ្ងៃច័ន្ទ៕

មតិយោបល់