ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុងសៀមរាប នឹងដាច់ភ្លើង៥ថ្ងៃ ជាប់ៗគ្នា

សៀមរាប: តាមការជូនដំណឹងរបស់អគ្គិសនីខេត្តសៀមរាប ឲ្យដឹងថា អាជ្ញាធរអគ្គិសនីនឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តរយ:ពេល៥ថ្ងៃជាប់ៗគ្នា ក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃច័ន្ទ ទី១៦ រហូតដល់ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

តាមសេចក្ដីជូនដំណឹងចុះថ្ងៃទី១២ ខែមករា ដែលចេញផ្សាយនៅថ្ងៃនេះ បញ្ជាក់ឲ្យដឹងថា ការផ្ដាច់ភ្លើងរយ:ពេល៥ថ្ងៃជាប់ៗគ្នានេះ ដើម្បីឲ្យក្រុមការងារចុះធ្វើការជួសជុលរឹតបន្ថែម Connector LVDB និង Switch Box នៅក្នុងបន្ទប់ភ្លើង។

ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងនេះ តាមពេលវេលា និងទីកន្លែងដូចខាងក្រោម ៖

មតិយោបល់