ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក អូបាម៉ា ទម្លាយអាថ៌កំបាំងនាង Chelsea Manning ពាក់ព័ន្ធនឹងការបែក​ធ្លាយ​ឯកសារសម្ងាត់​របស់​យោធា

អាមេរិក: លោក​ បារ៉ាក់ អូបាម៉ា ​បាន​ពន្យល់​អំពី​មូលហេតុ​ដ៏​គួរឲ្យភ្ញាក់ផ្អើល​នៃ​ការ​លើកលែង​ទោស​ដល់​​អ្នកវិភាគ​ស៊ើបការណ៍​សម្ងាត់​យោធា​នាង Chelsea Manning ​ដែល​បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ​ឯកសារ​របស់​យោធា។ ​នេះបើតាមរយ:សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

លោក អូបាម៉ា បាន​បើក​សន្និសីទ​កាសែត​ ក្នុង​នាម​ជា​ប្រធានាធិបតីដែលនឹងជិតផុតអាណត្តិ​របស់​លោក ​កាល​ពី​ថ្ងៃ​ពុធ​ថា នាង Chelsea Manning ពិតជាសាកសមក្នុងការលើកលែងទោស ព្រោះនាងគ្មានចេតនាធ្វើឲ្យបែកធ្លាយព័ត៌មាន យោធានោះទេ។

ក្នុងនោះដែរ លោក អូបាម៉ា បានធ្វើការប្រឆាំង​យ៉ាង​ខ្លាំង​ ចំពោះ​យុទ្ធនាការ​របស់​ប្រធានាធិបតី​ជាប់​ឆ្នោតលោក ដូណាល់ ត្រាំ ខាង​គណបក្ស​សាធារណរដ្ឋ ដោយ​ហៅ​​មហាសេដ្ឋី​ចលនទ្រព្យ​រូបនោះ​ថា ​ជាបុគ្គល​ឆេវឆាវ​ដែល​មិន​សម​នឹង​ធ្វើ​ជា​មេដឹកនាំ​កំពូល​របស់​អាមេរិក​ទ្បើយ។

គួរបញ្ជាក់ដែរថា ​ចាប់​តាំង​ពី​បោះឆ្នោត​រួច​មក លោក អូបាម៉ា បាន​ជួប​ជាមួយ​នឹង​លោក ត្រាំ និង​បាន​និយាយ​ជាមួយ​គ្នា ក្នុង​កម្មវិធី​មួយ​ចំនួន ខណ:​ដែល​ពួកគេ​សហការ​គ្នា​ ដើម្បី​ធ្វើ​ការ​ផ្ទេរ​តំណែង​ដោយ​សន្តិវិធី នៅសេតិវិមាន៕​

មតិយោបល់