Post News Media ព័ត៌មានអន្តរជាតិ ទីបំផុតលោក ត្...

ទីបំផុតលោក ត្រាំក្លាយជាប្រធានាធិបតីអាមេរិកទី៤៥ ផ្លូវការហើយ ក្រោយ…

អាមេរិក: មហាសេដ្ឋី​អចលនទ្រព្យលោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី៤៥ ផ្លូវការរបស់អាមេរិកហើយ កាលពីថ្ងៃទីសុក្រទី២០ ខែមករា បន្ទាប់ពីបានធ្វើសច្ចាប្រណិធាន សម្រាប់ប្រជាជាតិអាមេរិកជាលើកដំបូង ក្នុងសុន្ទរកថាបើករបស់លោក ទៅកាន់ប្រទេសមួយ និងក្នុងនាមមេដឹកនាំពិភពលោកមួយផងដែរ។ នេះបើយោងតាមរយ:សារព័ត៌មាន channel news asia ចេញផ្សាយនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៧។

​ហ្វូង​មនុស្ស​រាប់​សែន​នាក់ ​បានឈរ​ប្រមូល​ផ្តុំ​គ្នា​នៅ National Mall ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​មើល​ការស្បថ​ចូល​កាន់​តំណែង និង​ស្តាប់មហារសេដ្ឋីវ័យ ៧០ ឆ្នាំ ខាងគណបក្សសាធារណ:រូបនេះ​ថ្លែងសុន្ទរកថា​។

លោក ត្រាំ បានមានប្រសាសន៍ថា «ទស្សនវិស័យ​ថ្មី​មួយ​ នឹង​គ្រប់គ្រង​ដែនដីយើង​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ហើយទស្សនវិស័យ​នោះ ​គឺ​ផ្តោត​លើ​ផលប្រយោជន៍ពលរដ្ឋ​អាមេរិក​មុន​គេ​បង្អស់។ ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ខក​ចិត្ត​នោះ​ទេ»។ ​

សូមជំរាបថា នៅក្នុងពិធីស្បថចូលកាន់តំណែងលោក ដូណាល់ ត្រាំ នេះ ក៏មានវត្តមានមន្ត្រីរដ្ឋបាលចាស់គ្រប់ជាន់ថ្នាក់រួមទាំង អតីត​ប្រធានាធិបតី​ជាច្រើនរូបចូលរួម ជាពិសេសលោក បារ៉ាក់ អូបាម៉ា និងភរិយា ដែលជាបុគ្គលដ៏សំខាន់ ​ក្នុងកម្មវិធីនេះ ដើម្បីធ្វើការផ្ទេរអំណាចជាផ្លូវការ នៅចំពោះមុខក្រសែភ្នែកជាតិ និងអន្តរជាតិ ៕

Loading...