ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក ត្រាំ ចំអកឲ្យក្រុមអ្នកតវ៉ាប្រឆាំង ជាអ្នកមិនបានទៅបោះឆ្នោត

អាមេរិក: ប្រធានាធិបតីថ្មីរបស់អាមេរិកទី៤៥ លោក ដូណាល់ ត្រាំ បានធ្វើការវាយប្រហារពាក្យសម្ដីទៅលើហ្វូងអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថ្មីរបស់លោក នៅតាមទីក្រុងនានាទូទាំងប្រទេស ដោយលោក បាននិយាយថា « យើង​ទើប​តែបោះឆ្នោត​ហើយទេ! ចុះ​អ្នក​ទាំង​នេះ ម៉េចក៏​មិន​ព្រម​ទៅ​បោះឆ្នោត? តារា​ល្បី​នឹង​រង​ផល​ប៉ះ​ពាល់​ខ្លាំង» ។ នេះបើយោងតាមរយ: សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។

ការតវ៉ាប្រឆាំងនេះ គេសង្កេតឃើញថា មានវត្តមានតារាល្បីៗជាដូចជា លោក​ស្រី Gloria Steinem ​តារា​ចម្រៀង​ប៉ុប ​នាង Madonna តារា​សម្តែង​ លោក​ស្រី ​Scarlett Johansson​
ជា​និមិត្តរូប​តំណាង​ឲ្យ​ស្ត្រី ​និង​បុគ្គលល្បី​ល្បាញ​ដ​ទៃ​ទៀត​ បាន​ដឹកនាំ​ការ​ដើរ​ដង្ហែ​ក្បួន​ ដែល​ឲ្យឈ្មោះថា ​Women’s March កាលពីថ្ងៃសៅរិ៍ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ទី​៤៥​​របស់លោក ​ត្រាំ​ កាល​ពី​ថ្ងៃ​សុក្រ។

ថ្លែងចំណាប់​អារម្មណ៍​នៅលើ​បណ្តាញ​សង្គម Twitter លោក ត្រាំ​ បាន​ឲ្យដឹងថា លោកមិនបានបដិសេធ ចំពោះការ​តវ៉ារបស់ពួកគេទេ​​ ព្រោះវាជា​និមិត្ត​សញ្ញា​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​របស់អាមេរិក បើ​ទោះ​បី​រូបលោក​មិន​ឯកភាពឲ្យធ្វើវា​គ្រប់​ពេល​ក៏​ដោយ ។

ក្នុងនោះដែរលោក ត្រាំ​ ថែមទាំងបាន​និយាយ​អួត​អំពី​ចំនួន​អ្នក​ដែល​បាន​មើល​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ តាម​កញ្ចក់​ទូរទស្សន៍​ផង​ដែរ ដោយ​និយាយ​ថា​ «អត្រា​អ្នក​មើល​តាម​ទូរទស្សន៍​មាន​ចំនួន​៣១​លាន​នាក់ បាន​មើល​ពិធី​ស្បថ​ចូល​កាន់​តំណែង ​ខណ:ដែល​កាល​ពី​៤​ឆ្នាំ​មុន មាន​មនុស្សតែ ​១១​លាន​នាក់​បានមើលប៉ុណ្ណោះ»៕

មតិយោបល់