Post News Media ព័ត៌មានអន្តរជាតិ បុរសបរទេស ០៣ន...

បុរសបរទេស ០៣នាក់ ត្រូវចាប់ខ្លួន បន្ទាប់ពីការចាប់រំលោភជាក្រុម ហើយផ្សាយផ្ទាល់ (lives) នៅលើហ្វេសប៊ុក

ស៊ុយអែត: បើតាមមន្ត្រីប៉ូលិសក្នុងប្រទេស បានឲ្យដឹងថា បុរស ០៣នាក់ ត្រូវបានចាប់ខ្លួន ដែលសង្ស័យថា ពួកគេបានរំលោភបូក ហើយផ្សាយផ្ទាល់ (lives) នៅលើហ្វេសប៊ុក។ នេះបើយោងតាមរយ: សារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។

មន្ត្រីប៉ូលិសបាននិយាយថា ពួកគេបានវាយឆ្មក់ចូលផ្ទះល្វែងមួយ និងបាននាំខ្លួនជនសង្ស័យដែលមានអាយុ ១៨, ២០ និង ២៤ ឆ្នាំ ចូលទៅក្នុងមន្ទីរឃុំឃាំង ខណ:ដែលពួកគេ នៅកំពុងនៅជាមួយនឹងជនរងគ្រោះដែលមានអាយុពី ៣០ ឆ្នាំ។

ការចាប់ខ្លួននេះ បានកើតឡើងនៅតំបន់ Uppsala ភាគខាងជើងនៃរដ្ឋធានី Stockholm ប្រទេសស៊ុយអែត កាលពីថ្ងៃអាទិត្យ បន្ទាប់ពីសមាជិកនៃក្រុមបណ្តាញមួយ បានជូនដំណឹងទៅកាន់ប៉ូលិស។

ក្នុងនោះដែរអាជ្ញាធរប៉ូលិស បានជម្រុញឲ្យអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ កាលពីថ្ងៃច័ន្ទ លុបចោល ឬមិនត្រូវបើកវីដេអូ និងរូបភាពណាមួយ ដែលពួកគេគិតថា ជាសកម្មភាពបទល្មើសផ្លូវភេទ។

ពាក់ព័ន្ធនឹងវីដេអូនេះដែរ ត្រូវបានគេយកចេញពីហ្វេសប៊ុកហើយ ប៉ុន្តែទោះជាយ៉ាងនេះក្ដី វាត្រូវបានគេចែកចាយគ្នាមើលយ៉ាងទូលំទូលាយ៕

Loading...