Post News Media ព័ត៌មានអន្តរជាតិ ចិនដាក់ពង្រាយ...

ចិនដាក់ពង្រាយកាំជ្រួចមីស៊ីលឆ្លងទ្វីប ICBMs នៅក្បែរព្រំដែនប្រទេសរុស្ស៊ី

ចិន: រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ពង្រាយកាំជ្រួចមីស៊ីលឆ្លងទ្វីបកម្រិតខ្ពស់ (ICBMs) ហៅថា Dongfeng-41 នៅខេត្តហីឡុងជាំ ដែលមានព្រំប្រទល់ជាប់ប្រទេសរុស្ស៊ី។ បើយោងតាមសេចក្តីរាយការណ៍ ដោយផ្អែកលើរូបភាពរបស់វា បានលេចធ្លាយស្របពេល នឹងថ្ងៃចូលស្បថទ្បើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកថ្មីរបស់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ។

រូបភាពកាំជ្រួចមីស៊ីលឆ្លងទ្វីប Dongfeng-41 របស់ចិន ត្រូវបានបង្ហាញនៅលើគេហទំព័រចិន ដោយភ្នាក់ងារ Global Times បាននិយាយថា «របាយការណ៍នេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយហុងកុង និងតៃវ៉ាន់មួយចំនួនចេញផ្សាយ»។

មីស៊ីលនេះ ត្រូវបានថតនៅក្នុងខេត្តហីឡុងជាំ ហើយបើតាមក្រុមអ្នកវិភាគយោធា បានឲ្យដឹងថា នេះក៏ប្រហែលជាលើកទីពីរហើយ ដែលមីស៊ីល Dongfeng-41 ត្រូវបានដាក់ពង្រាយនៅភាគឦសានប្រទេសចិន។

គូរបញ្ជាក់ដែរថា Dongfeng-41 ជាមីស៊ីលដ៏ខ្លាំងមួយ អាចបាញ់បានក្នុងចម្ងាយរហូតដល់ ១៥.០០០ គីទ្បូម៉ែត និងមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន១០ ​ដាច់ដោយឡែកពីគ្នា (MIRV)៕

Loading...