ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាសូរទារកម្នាក់ដែលច្រកក្នុងថង់សម្រាមយកមកបោះចោលនៅសង្កាត់ទឹកថ្លា ដូចសត្វធាតុ

(ភ្នំពេញ): ប្រជាពលរដ្ឋបានសម្តែងអារម្មណ៍សោកសៅជាខ្លាំង បន្ទាប់ពីពួកគេប្រទះឃើញទារកម្នាក់ស្ថិតនៅក្នុងថង់សម្រាមកាលពីមោ៉ង១១:៣០នាទី ព្រឹកថ្ងៃទី២៥មីនា២០១៦នៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយបំផុត គឺទារកនោះបានបាត់បង់ជីវិតទៅហើយ ។
ភ្នាក់ងារបានរាយការណ៍មកថា នៅមោ៉ងប្រមាណជា១១ព្រឹក គេឃើញស្រ្តី២នាក់ យកថង់ខ្មៅមកចោលក្នុងគំនរសម្រាម លុះរហូតដល់មោ៉ង១១:៣០នាទី បុរសម្នាក់ក៍បានយកថង់សម្រាមមកចោលដែរ គ្រានោះស្រាប់តែគាត់ក្រលេកទៅមានការសង្ស័យក៍ហែកមើល បន្ទាប់មកក៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរនោះ ប៉ុន្តែអ្វីដែលគួរឱ្យអាណិតអាសូរនោះគឺទារកម្នាក់ ត្រូវបានឪពុកម្តាយបោះចោលដោយគ្មានការទទួលខុសត្រូវ និយាយឱ្យចំហាក់បីដូចជាសម្លាប់ទារកម្នាក់ទាំងមិនទាន់បានឃើញពន្លឺថ្ងៃផងនោះ ។

   
   

មតិយោបល់