ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រជាជនចំនួនជាង ២២៨.០០០ គ្រួសារ នៅប្រទេសវៀតណាម កំពុងគ្មានទឹកស្អាត សម្រាប់ប្រើប្រាស់

វៀតណាម: នាយកដ្ឋានដឹកជញ្ជូន នៅថ្ងៃអង្គារនេះ បាននិយាយថា ជាង ១០ ភាគរយនៃក្រុមគ្រួសាររស់នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាពេលបច្ចុប្បន្ននេះ ពុំមានប្រព័ន្ធដំណើរការម៉ាស៊ីន ឬអណ្ដូងទឹកស្អាត សម្រាប់ប្រើប្រាស់នោះទេ។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។

ប្រជាជនប្រមាណជាង ២២៨.០០០ គ្រួសារ ត្រូវបានគេដឹងថា គ្មានទឹកស្អាត សម្រាប់ប្រើប្រាស់ទ្បើយ ដែលពួកគេភាគច្រើន រស់នៅក្នុងស្រុកចំនួន ៥ រួមមាន Binh Tan, Hoc Mon, Binh Chanh និងស្រុក Cu Chi។

អាជ្ញាធរក្រុងហូជីមិញ បានធ្វើការស្នើសុំឲ្យក្រុមហ៊ុនសាជីវកម្មទឹកសៃហ្គន ដើម្បីសម្រេចបាននូវគោលដៅ ក្នុងការផ្គត់ផ្គង់ទឹកស្អាត ដល់ស្រុកទាំង៥ ដែលកំពុងគ្មានទឹកស្អាតប្រើប្រាស់ ឲ្យបានរួចរាល់នៅចុងឆ្នាំនេះ៕

index

មតិយោបល់