ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: មនុស្សស្លាប់កើនដល់ ៦នាក់ ដោយសារផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី: ចំនួនអ្នកស្លាប់ពីការផ្ទុះភ្នំភ្លើងនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ៦នាក់ហើយ ដោយមានការភ័យខ្លាចថា អាចមានមនុស្សកាន់តែច្រើននាក់ទៀត ត្រូវបានជាប់នៅក្នុងផេះក្តៅភ្នំភ្លើងនេះ។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រោះមហន្តរាយលោក Sutopo Purwo Nugroho បាននិយាយថា មានមនុស្សបីនាក់ផងដែរស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរបន្ទាប់ពីភ្នំភ្លើងមានរយ:កម្ពស់ខ្ពស់នៅក្នុងខេត្តស៊ូម៉ាត្រា ដែលបណ្តាលឲ្យមនុស្សប្រាំបួននាក់ត្រូវបានវាយប្រហារដោយពពកក្តៅនេះ។

លោកបានបន្ថែមថា មនុស្ស៦នាក់បានស្លាប់និង៤នាក់ផ្សេងទៀតបានរងរបួស ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ ជនរងគ្រោះទាំងអស់ត្រូវបានធ្វើកសិកម្មក្នុង តំបន់ក្រហម ដែលវាមានចម្ងាយបួនគីឡូម៉ែត្រពីតំបន់ប្រកាសអាសន្ន Sinabung ៕

hhhh

Mount_Sinabung_1463845361

មតិយោបល់