ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បង្ហាញមុខជនសង្ស័យជាជនជាតិឡាវម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

(ស្ទឹងត្រែង): សមត្ដកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបានធ្វើការបង្ហាញមុខជនសង្ស័យដែលជាជនជាតិឡាវម្នាក់នៅព្រឹកថ្ងៃទី26 ខែមីនា ឆ្នាំ2016នេះ ក្រោយពីឃាត់ខ្លួនកាលពី​វេលា​ម៉ោង​19:30នាទី​យប់​ថ្ងៃទី25 ខែមីនា ឆ្នាំ​2016 ពាក់ព័ន្ធករណីជួញដូគ្រឿងញៀន ព្រមទាំងដកហូតបានវត្ថុគ្រឿងញៀនប្រភេទ​ ហេ​រ៉ូ​អ៊ី​ន​ចំនួន​៦​ដុំនិង​ម្សៅ​មេ​តំ​ហ្វេ​តា​ម៉ី​ន​ទឹកកក​ចំនួន​២​ដុំធំត្រង់ចំណុច​តំបន់​ព្រំដែន ​ក្បែរ​ច្រក​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង។
​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា:ការ​ចុះបង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន​ខាងលើ​នេះ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់​ឈ្មោះ ខាំ សៃ​ញ៉ា​វង្សា ភេទ​ប្រុស អាយុ​46​ឆ្នាំ រស់នៅ​ភូមិ​ចម​ភិត​ ស្រុក​ខាំ​ខេ​ត ខេត្ត​ខាំ​មួន ប្រទេស​ឡាវ។
សមត្ថកិច្ចបានបញ្ជាក់ថា:ជនសង្ស័យ​មានគ្នាពីរ​នាក់​ទៀតប៉ុន្តែ​បាន​រត់គេច​ខ្លួន​បាត់ស្រម៉ោល។ ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាងថ្នាំញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន ព៌ណស ​ចំនួន​6ដុំធំ​ស្មើ2102.3ក្រាមនិងម្សៅ​ព៌ណសថ្លា(ម៉ា​ទឹកកក)ចំនួន​2​ដុំ​ធំ​ស្មើ​នឹង1961.1ក្រាម​ ព្រមទាំងរថយន្ត​គ្រឿងម៉ាក តូយ៉ូតាហៃឡាក់ ​វី​ហ្គោ​ ព៌ណស ពាក់​ស្លាក​លេខ​ឡាវ​ 2241។ ការចុះ​បង្ក្រាបករណីខាងលើ​នេះ គឺមាន​ការចូលរួមនឹងសម្របសម្រួល​ពីសំណាក់លោកស្រី​ស៊ុន​យឺត ព្រះរាជអាជ្ញារង​អមសាលាដំបូងខេត្ត និង​មានការសហការ​ជាមួយ​កម្លាំង BLO ប្រចាំ​ច្រកព្រំដែន​ខេត្តស្ទឹងត្រែង ព្រមទាំង​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល​ខេត្ត​ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ​រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ច​បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើតេសព្រមទាំងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់​តុលាការដាក់ទោសទៅតាមនិតិវិធីច្បាប់។

   
    
    
    
 

មតិយោបល់