ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(មានវីដេអូ) ស្រ្តីជនជាតិចិនម្នាក់ត្រូវជនមិនស្គាល់មុខចាក់សម្លាប់កណ្ដាលហ្វូងមហាជន

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយដោយស្រ្តីម្នាក់ ត្រូវបានឃាតករចាក់ប្រហារ និងកាំបិតចុងស្រួចជាច្រើនកាំបិត បណ្ដាលឲ្យដួលស្លាប់ក្នុងថ្លុកឈាមភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើង១០ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវ១៥៦ កែង២១៩ ខាងក្រោយផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍ពីភ្នាក់ងារPost News បានដឹងថា ស្រ្តីដែលជនដៃដល់ចាក់សម្លាប់កណ្ដាលហ្វូងមហាជននោះ ត្រូវបានគេស្គាល់ឈ្មោះ លី ដាវី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅឃុំកំពង់ស្វាយ ខេត្តកំពង់ធំ និងមានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៣២បេ ផ្លូវ១៦២ ក្រុម សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក មុនងារជាមន្រ្តីយោធាពាក់ស័ក្តិ៣ នៃក្រសួងការពារជារ ។ ក្រោយធ្វើសកម្មភាពឃាតករបានរត់គេចខ្លួនបាត់ស្រមោល។ ហើយករណីនេះគេមិនទាន់ដឹងថា ជាអំពើប្លន់ ឬក៏ជាករណីឃាតកម្ម ក្នុងរឿងអ្វីនោះនៅឡើយទេ ខណ:នេះសមត្ថកិច្ចកំពុងធ្វើការពិនិត្យនៅកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវរកជនដៃដល់។

ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលក្រោយបន្តទៀត៖

//youtu.be/AmqhFdmAqqA

//youtu.be/e9bbS04vEI4

//youtu.be/sEiqQ2dsPGY

//youtu.be/dZ0c0W0SzmM

មតិយោបល់