ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កូរ៉េខាងត្បូងនឹងបើកដំណើរការសហព័ន្ធជនរងគ្រោះទាសភាពផ្លូវភេទ នៅសង្គ្រាមលោកលើកទី II

កូរ៉េ: ក្រសួងសមភាពរបស់កូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា សហព័ន្ធជនរងគ្រោះទាសភាពផ្លូវភេទ របស់កូរ៉េខាងត្បូង នៅសម័យសង្គ្រាមលោកលើកទី II ក្រោមការគ្រប់គ្រងរបស់អាណានិគមជប៉ុន នឹងត្រូវបើកដំណើរការនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងក្រុងសេអ៊ូល និងក្រុងតូក្យូ កាលពីខែធ្នូ ឆ្នាំមុន។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។

សហព័ន្ធនេះ គឺសម្រាប់ការផ្សះផ្សា និងព្យាបាលជំងឺចិត្ត ជនរងគ្រោះទាសភាពផ្លូវភេទ និងគ្រួសារ ដែលនឹងចាប់ផ្ដើមបើកនៅថ្ងៃព្រហស្បតិ៍នេះ ដែលស្ថិតនៅក្រោមក្រសួងសមភាពគ្រោងនឹងអនុវត្ត ដើម្បីព្យាបាលស្លាកស្នាម និងផ្ដល់នូវសេចក្តីថ្លៃថ្នូរឲ្យជនរងគ្រោះទាំងនោះទ្បើងវិញ ដែលពីមុនត្រូវបានគេហៅថាជា ស្ត្រីកំដរអារម្មណ៍

ការបង្កើតនេះ បានធ្វើឡើងខណ:ដែលកូរ៉េខាងត្បូង និងជប៉ុនបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែធ្នូឆ្នាំ ២០១៥ ដើម្បីបង្កើតសហព័ន្ធមួយ ដើម្បីគាំទ្រដល់ ស្ត្រីកំដរអារម្មណ៍ គឺ សំដៅទៅស្ត្រីដែលរងការបង្ខិតបង្ខំឲ្យបម្រើផ្លូវភេទ សម្រាប់យោធាជប៉ុន អំឡុងពេលសង្រ្គាមលោកលើកទី II ។

តាមប្រវត្តិសាស្រ្ត បានឲ្យដឹងថា ស្រ្តីជាង ២០០.០០០ នាក់ ដែលភាគច្រើនមកពីឧបទ្វីបកូរ៉េដូចជា ចិន និងប្រទេសអាស៊ីអាគ្នេយ៍ ត្រូវបានរងការបង្ខំឲ្យទៅធ្វើជាទាសករផ្លូវភេទ សម្រាប់កងទ័ពអធិរាជរបស់ជប៉ុន ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី II ៕

AEN20160609010000315_01_i

ហ

កក

មតិយោបល់