ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នៅមុននេះបន្តិច អ្នកគាំទ្របាល់ទាត់វាយកាប់គ្នា របួសធ្ងន់២នាក់ ចាប់ខ្លួន៤នាក់ (មានវីដេអូ)

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានដឹងថា នៅមុននេះបន្តិច ក្រុមអ្នកគាំទ្របាល់មួយក្រុមបានប៉ះទង្គិចគ្នាដោយប្រើអំពើហិង្សាកាប់ប្រហារគ្នា បណ្ដាលឲ្យរបួសធ្ងន់២នាក់ គឺយុវជនម្នាក់ និងយុវតីម្នាក់ ខណ:ដែលកំពុងរង់ចាំមើលការប្រកួតបាល់ទាត់រវាងកម្ពុជា និងសិង្ហបុរី នាម៉ោង៦និង៤០នាទីថ្ងៃនេះ។

តាមសេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ភ្លាមៗនោះដែរ កម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ បានសម្រុកចូលអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនក្រុមជនបង្កបានចំនួន៤នាក់ ។

សេចក្តីរាយការណ៍បានបន្តថា នៅមុនពេលកើតហេតុមានក្រុមយុវជន២ក្រុម ជាអ្នកគាំទ្របាល់ទាត់បានប៉ះទង្គិចពាក្យសម្ដីគ្នា រហូតឈានដល់ទាញកាំបិត ដែលពួកគេដាក់តាមខ្លួន កាប់ទៅលើយុវជនម្នាក់ដាច់សរសៃដៃ ហើយកាំបិតបានផ្លាតទៅត្រូវចំក្បាលយុវតីវ័យ១៦ឆ្នាំ ម្នាក់ ដែលកំពុងឈររង់ចាំមើលការប្រកួតនៅក្បែរនោះ បណ្ដាលរយះក្បាលហូរឈាមជោកពេញខ្លួន។

ក្រោយមកក្រុមជនទាំង៤នាក់ ត្រូវកម្លាំងកងរាជអាវុធ បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ថែម៕

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត:

photo_2016-07-28_19-05-21

photo_2016-07-28_19-05-22

photo_2016-07-28_19-05-24

photo_2016-07-28_19-05-26

photo_2016-07-28_19-05-28

photo_2016-07-28_19-05-33

photo_2016-07-28_19-05-36

photo_2016-07-28_19-05-38

photo_2016-07-28_19-05-40

photo_2016-07-28_19-05-42

photo_2016-07-28_20-23-06

photo_2016-07-28_20-23-09

photo_2016-07-28_20-23-11

photo_2016-07-28_20-23-14

មតិយោបល់