ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ពិធីការិនីប៉ុស្ដិ៍ CTV8HD ផ្ទុះរឿងដណ្ដើមប្ដីគេ

ភ្នំពេញ: ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលពិធីការិនីប្រចាំកម្មវិធី «ចំណូលចិត្តតារា» របស់ទូរទស្សន៍ CTV8HD គឺកញ្ញា សូ អែណា ត្រូវបាននារីម្នាក់ ចេញមុខទម្លាយយ៉ាងចាស់ដៃ ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហា រហូតបង្កឲ្យផ្អើលពេញប្រព័ន្ធហ្វេសប៊ុក។ មកទល់ម៉ោងនេះ ពិធីការិនី សូ អែណា នៅមិនអាចសុំការបំភ្លឺជុំវិញរឿងរ៉ាវដ៏រសើបនេះនៅឡើយទេ ក្នុងពេលដែលព័ត៌មានដណ្ដើមប្ដីគេ កំពុងធ្វើឲ្យនាងខូចឈ្មោះ និងឆោឡោពេញក្នុងបណ្ដាញសង្គមហ្វេសប៊ុក តាំងពីយប់ម្សិលមិញ។

នៅលើគណនីហ្វេសប៊ុក ដែលប្រើឈ្មោះថា Marie Young បានសរសេរថា ពិធីការិនីប៉ុស្ដិ៍ CTV8HD ដែលត្រូវគេស្គាល់ថា ជាអតីតតារាបង្ហាញម៉ូដរបស់ក្រុមសាន់ម៉ូដែល គឺជាមនុស្សដែលឆ្ងាញ់ប្ដីគេ និងបានក្លាហានតតាំងជាមួយនឹងភរិយាដើមរបស់គេផង ជាថ្នូរនឹងភាពហ៊ឺហារ ឡូយឆាយ និងទ្រព្យសម្បត្តិ ដែលបុរសម្នាក់នោះប្រគល់ឲ្យ។ ម្ចាស់គណនីដដែល បន្តឲ្យដឹងថា សូ អែណា បានដណ្ដើមប្ដីគេ និងជានារីខ្វះការអៀនខ្មាស់ ទើបបណ្ដាលឲ្យមានការបង្ហោះជាសាធារណ:កើតឡើង។ ក្នុងនោះខ្លឹមសារបង្ហោះ ក៏មានខ្លឹមសារផងដែរថា ឪពុករបស់នាងជាអ្នកជំរុញឲ្យនាងទាក់ទងបុរសម្នាក់នោះ រហូតធ្វើឲ្យភរិយាដើម និងកូនដើមរបស់គេបែកបាក់ជាមួយបុរសដែលនាងពាក់ព័ន្ធ។

គណនី Marie Young នៅបានសរសរលើហ្វេសប៊ុក ដោយភ្ជាប់នឹងរូបថតរបស់ សូ អែណា ថា «ជួយ Shresឲ្យមីរលាយនឹងបានមើលផង គ្មានម៉ែណាប្រដៅកូនឲ្យយកប្តីគេដូចឳង៉ែងទេ😏😏ឲ្យតែក្តរបស់គេដឹងតែមានជាតិណាស់មីខ្មៅ! ខ្មៅទាំងក្តិតហើយ នៅខ្មៅចិត្តទៀត, ហ៊ានផ្ញើសារឆ្លើយឆ្លងជាមួយប្រពន្ធគេ សុទ្ធតែបើខ្លាំងឲ្យប្រពន្ធដើមចេញមុខមកជួបងែង! យីមីឆ្លិញគេបុកលឹបនេះ ប្រពន្ធដើមគេមិនខ្លាំងដូចមីរន្ទះផ្ទប់ឯងចឹងទេ! ហេងហើយមីចោរធើម្តងចេញទឹកម៉ាលីត្រ ហងវាដើរប្រាប់គេថាហងសំបូរទឹកពេលធើជាមួយហង, សំណាងណាស់ប៉ះប្រពន្ធគេស្លូតបើប៉ះប្រពន្ធគេកាចវិញច្រាស់ទឹកអាស៊ីតហើយមីសំផឹង!. ដូរឡានថ្មី ទិញផ្ទះថ្មី ដើរលេងហ៊ឺហារណាស់. ជាចុងក្រោយនេះជូនពរឲ្យហងងាប់ដោយសារក្តរប្តីគេចុយ មីនេះវាធ្វើតារាដើម្បីតែទាក់យកប្តីគេ មីស្រែកឃ្លានប្តីគេ! វាមិនខ្មាស់គេទេដែលវាធ្វើចឹងដោយមានឳវាជាអ្នកជំរុញឲ្យកូនស្រីយកប្តីគេ ទាំងដឹងថាគេមានកូនប្រពន្ធរួចហើយ💩 កម្មពៀរវាមានពិតមិនចាំជាតិក្រោយទេនាងកុំស្រែកឃ្លានប្តីគេ ហើយប្រដៅឳងែងផងកុំបង្រៀនកូនឲ្យដើរលក់កន្ដួយឲ្យប្តីគេចឹងប្រយ័ត្តស៊ីគ្រាប់ងាប់ដូចខ្មោចឆ្កែ😡! 🔨💩នរកនឹងស៊ីក្បាលនាងឯងហើយ ដោយសារមីងែងធ្វើឲ្យប្តីប្រន្ធគេបែកបាក់គ្រួសារកូនអត់ឳពុក ដោយសារមីថ្លើមខ្មៅមីគ្មានខួរក្បាលមិនគិតអាណិតអាសូរ គិតបានត្រឹមតែយកប្តីគេ ងែងនឹងឳងែងគង់តែមានថ្ងៃរន្ទះបាញ់ចំកណ្តាលក្បាលពីរនាក់ឳកូនងែងនឹងទេ😡🔫!»

យ៉ាងណាមិញ ម្ចាស់គណនី Marie Young បដិសេធមិនផ្ដល់កិច្ចសម្ភាសន៍ណាមួយដល់ Post News ដែលបានទំនាក់ទំនងទៅសុំការបកស្រាយនោះទេ បើទោះជាបានឃើញសំណួរ និងឃើញសំណើដែលទាមទារឲ្យមានការបញ្ជាក់បន្ថែម។ ដោយឡែក កញ្ញា សូ អែណា វិញ ក៏មិនលើកទូរសស័ព្ទឆ្លើយនោះដែរ ក្នុងពេលដែលគ្រាន់តែមានការណែនាំថា ខលចេញពីស្ថាប័នព័ត៌មាន ក៏បិទទូរស័ព្ទចោល ហើយខលលេងលើក។

Post News នឹងរង់ចាំទទួលការបកស្រាយរបស់ពិធីការិនីរូបនេះ ដើម្បីឲ្យច្បាស់ថា ការចោទប្រកាន់របស់ម្ចាស់គណនីឈ្មោះ Marie Young ជាការពិតឬយ៉ាងណា៕

Untitled-14_29-07-16

Untitled-1_29-07-16

photo_2016-07-29_23-27-09

photo_2016-07-29_23-27-14

photo_2016-07-29_23-27-18

photo_2016-07-29_23-27-21

 

photo_2016-07-29_23-27-32

photo_2016-07-29_23-27-37

photo_2016-07-29_23-27-39

photo_2016-07-29_23-27-42

photo_2016-07-29_23-27-46

photo_2016-07-29_23-27-49

photo_2016-07-29_23-27-52

photo_2016-07-29_23-27-54

photo_2016-07-29_23-27-58

photo_2016-07-29_23-28-05

photo_2016-07-29_23-28-08

photo_2016-07-29_23-28-11

photo_2016-07-29_23-28-14

photo_2016-07-29_23-28-16

photo_2016-07-29_23-28-19

photo_2016-07-29_23-28-22

មតិយោបល់