ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ទឹកធ្លាក់តាដាសច្ចំ រមណីយដ្ឋានកែច្នៃថ្មី ចម្ងាយតែ៣គីឡូម៉ែត្រពីទឹកឈូកំពត

បើយើងចេញដំណើរពីរង្វង់មូលក្បាលស្ពានព្រែកកំពតថ្មី ទៅហួសរមណីយដ្ឋានទឹកឈូកំពតប្រមាណ១០០០ម៉ែត្រ អ្នកនឹងឃើញផ្លូវបត់ស្តាំមួយសំដៅទៅជ្រលងភ្នំ លាតសន្ធឹងដាច់កន្ទុយភ្នែក។

តែ២គីឡូម៉ែត្រពីច្រកផ្លូវ ឬ៣គីឡូម៉ែត្រពីទឹកឈូ អ្នកនឹងទៅដល់តំបន់ទេចរណ៍ទើបកែច្នៃថ្មីមួយឈ្មោះថា ទឹកធ្លាក់តាដាសច្ចំ។

អមដោយព្រៃឈើខៀវស្រងាត់ សម្លេងសត្វយំរវិចៗ លាយឡំជាមួយសម្លេងទឹកធ្លាក់ តាដា បានបង្កើតទស្សនីយ៍ភាព គួរឲ្យចាប់អារម្មណ៍។ បន្លែផ្លែឈើស្រស់ ចំណីអាហារថ្មីៗ ដាក់លក់ហូហែរតាមដងផ្លូវ ធ្វើឲ្យភ្ញៀវងាយស្រួលទិញមកទទួលទាន។ កត្តាទាំងនេះ បានជួយឲ្យក្រមុំវ័យស្រស់ តាដាសច្ចំ ទាក់ចិត្តអ្នកកម្សាន្តរាប់រយនាក់ក្នុងមួយថ្ងៃមកលំហែកាយ។

ទឹកធ្លាក់ក៏ស្អាត ព្រៃឈើក៏ស្រស់ ម្ហូបអាហារក៏ថ្មី មិនយូរមិនឆាប់បុប្ផាមួយទងនេះនឹងសាយភាយក្លិនស្រូបយកកន្លង់រាប់ពានក្បាលមកក្រេបលម្អងផ្កាដ៏ស្រស់បែបធម្មជាតិមួយនេះមិនខាន។

ដើម្បីឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខ្លី ដែលផលិតនិងកែសម្រួលដោយក្រុមកាងារ Post News ដូចខាងក្រោម៖

មតិយោបល់