ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News: អាកាសចរណ៍ Jet Liner បានបាត់ខ្លួនពីប្រព័ន្ធរ៉ាដា មុនពេលចុះចត

បរទេស: ក្រុមហ៊ុនអាកាសចរណ៍ Jet Liner បានរាយការណ៍ថា យន្តហោះដឹកអ្នកដំណើរបានបាត់ខ្លួនពីប្រព័ន្ធរ៉ាដា នៅពេលកំពុងធ្វើដំណើរឆ្លងកាត់នៅលើសមុទ្រ មេឌីទែរ៉ាណេ មុនពេលចុះចតនៅឯព្រលានយន្តហោះ ដែលវាចាប់ផ្តើមចេញពីទីក្រុង Algiers សាធារណ:រដ្ឋប្រជាធិបតេយ្យ Algeria ឆ្ពោះមកកាន់ទីក្រុង Marseille ប្រទេសបារាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ​ នៅយប់ថ្ងៃទី០៦ សីហា ឆ្នាំ២០១៦នេះ។

ហេតុការណ៍បាត់យន្តហោះខាងលើនេះ មិនទាន់ដឹងថាតើបណ្តាលមកពីមូលហេតុអ្វីឡើយ រីឯជោគវាសនា​របស់អ្នកដំណើរនៅលើយន្តហោះនេះ ក៏មិនទាន់ដឹងថាតើស្លាប់ឬមួយនៅរស់។

ករណីស្រដៀងគ្នានេះដែរ កាលពីពេលកន្លងទៅ យន្តហោះ EgyptAir MS804 ប្រភេទ Airbus A320 បានបាត់ពីប្រព័ន្ធរ៉ាដា ធ្លាក់ចូលទៅ​ក្នុងសមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃទី១៩ ខែឧសភា នៅពេលចាក​ចេញ​ពី​ទីក្រុងប៉ារីស ទៅកាន់ទីក្រុងគែរ ដែលបានសំលាប់មនុស្សទាំងអស់ ៦៦នាក់៕

Air ALGIERS

មតិយោបល់