ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រថយន្តក្រុមគ្រួសារ លោក អាឡិច ចិត្ត្រា បើកបុកពីយប់យកមកទុកចោលស្អែកឡើង ជនរងគ្រោះ រកឃើញ

ភ្នំពេញ: រថយន្ត Alex Family បើកបុកពីយប់ហើយ រត់មកទុកចោល ស្អែកឡើងជនរងគ្រោះ តាមរកឃើញចតចោល ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល នៅព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ផ្លូវ២១៨ ភូមិ៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះ មិនបានប្រាប់ឈ្មោះ ស្នាក់នៅផ្ទះលក់បង្កង កេខ៥៨  ផ្លូវ៤៣២ កែង ផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ខូចខាត រថយន្តVisto ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ យ៉ាងដំណម និង ងាប់បង្កង ក្នុងអាងទឹកជាង១០គីឡូដ៏ក្រាម តែមិនរងរបួសស្នាមអ្វីឡើយ ។

រីឯជនបង្ក ជាយុវជន អាយុ១៩ឆ្នាំ មិនបានចេញមុខមកដោះស្រាយឡើយ ដែលបើករថយន្ត Pruis ពណ៌ឈាមជ្រូក ស្លាកលេខភ្នំពេញ ២W-២៦៤៣ ពីកោះពេជ្រ ក្រោយពីបង្កហេតុហើយបានរត់គេច បើកមកទុកចោលតែម្តង ។

ដោយឡែកបងស្រីជនបង្កមិនបានប្រាប់អ្វីឡើយ ស្នាក់នៅផ្ទះលេខ៣សេ ផ្លូវ២១៨ ភូមិ៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចេញមុខដោះស្រាយជំនួស ដោយបានប្រាប់ថាប្អូនប្រុស ធ្វើដំណើរចេញពី កោះពេជ្រមកផ្ទះវិញ ដោយមានក្រុមក្មេងស្ទាវដេញ តាមរថយន្ត ដែលមាន សមាជិកគ្រួសារ នៅក្នុងរថយន្តជាក្មេងៗ ទើបមិនឈប់រថយន្ត ដោះស្រាយ នៅពេលយប់ ។

តាមការរៀបរាប់ពី ជនរងគ្រោះ បានឲ្យដឹងថា ម៉ោងប្រហែល១១យប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ មានរថយន្ត Pruis មិនចាំស្លាកលេខ បើកបរយ៉ាងលឿន តាមបណ្តោយផ្លូវ៤៣២ ពីត្បូងមកជើង បានបុករថយន្ត Visto ដែលចតនៅលើចិញ្ចើម ផ្លូវខាងមុខផ្ទះលក់បង្កង ប៉ើងទៅបុកអាងចិញ្ចឹម បង្កងនិងប៉ះដើមឈើបែកផើងផ្កាផ្សេងៗទៀត ហើយរថយន្តបង្ក ព្យាយាមបើករត់គេច មកបាត់ដាននៅម្តុំបឹងសាឡាង ។ ជនរងគ្រោះបាន ព្យាយាម តាមរកមកដល់ទីតាំងចតទុករថយន្តចោល នៅម៉ោងជិត១២យប់ ថ្ងៃកើតហេតុតែម្តង ។

ទើបព្រឹកឡើង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ជនរងគ្រោះបានទំនាក់ទំនង នរគបាលប៉ុស្ត៏ទួលទំពួង១ នរគបាលទឹកល្អក់៣ សហការជាមួយនរគបាល ចរាចរាណ៍ខណ្ឌទួលគោក និងខណ្ឌចម្ការមន ជួយស្វែងរក ម្ចាស់រថយន្តបង្កមក ដោះស្រាយតាមនីតិវិធី ។

ប្រភពបានបន្តថារថយន្ត Pruis នេះជាសមាជិកក្រុមគ្រួសារ លោក អាឡិច ចិត្ត្រា ដែលតែងតែ យកមកចតចោលជា រៀងរាល់យប់ផងដែរ ៕

photo_2016-08-09_11-22-14

photo_2016-08-09_11-22-24

photo_2016-08-09_11-22-29

photo_2016-08-09_11-22-33

photo_2016-08-09_11-22-37

photo_2016-08-09_11-22-40

photo_2016-08-09_11-22-43

photo_2016-08-09_11-22-48

photo_2016-08-09_11-22-51

photo_2016-08-09_11-23-00

photo_2016-08-09_11-23-09

photo_2016-08-09_11-23-13

photo_2016-08-09_11-23-17

photo_2016-08-09_11-23-21

photo_2016-08-09_11-23-27

photo_2016-08-09_11-23-30

 

មតិយោបល់