ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាចារ្យ អេ៖ បើសិនជាប្រពន្ធជួបអ្នកក្រោយគេស្រឡាញ់ គាត់នឹងឲ្យប្រាក់មួយដុំ ដើម្បីរកស៊ីបន្ត (វីដេអូ)

ភ្នំពេញ: អគ្គនាយកវិទ្យុអេប៊ីស៊ី និងសាលាបង្រៀនបើកបរ ២៣តុលា លោក សេង ប៊ុនវេង ហៅអាចារ្យ អេ បានសន្យានៅមុខអ្នកសារព័ត៌មាន នាល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ក្នុងបរិវេណតុលាការខេត្តកណ្ដាលថា លោកមកនេះ គឺដើម្បីសុំកូន និងទ្រព្យសម្បត្តិ (រថយន្តដែលគាត់ទិញឲ្យប្រពន្ធជូនកូនទៅរៀនរាល់ថ្ងៃ)។ លោកបញ្ជាក់ថា បើសិនជាប្រពន្ធរបស់គាត់មិនតាមគាត់ និងទៅនៅជាមួយគាត់ទេ ហើយជួបអ្នកក្រោយដែលគេស្រឡាញ់ជាងគាត់ គាត់រីករាយនឹងផ្ដល់ប្រាក់មួយដុំ ដើម្បីឲ្យពួកគេរកស៊ី។

បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ បានឲ្យដឹងថា មុនពេលអាចារ្យ អេ និងក្រុមការងារអេប៊ីស៊ី រួមនឹងប្រពន្ធកូន ទៅតុលាការ គឺភាគីទាំងពីរ ហាក់មានភាពតានតឹងជាមួយគ្នាបន្តិចនៅពេលរសៀល ពោល គឺនៅពេលអាចារ្យ អេ ទៅយកកូន និងរថយន្ត ត្រូវភាគីប្រពន្ធ និងមេធាវីរារាំង ក្រោយមកក៏មានការសម្របសម្រួលជាមួយសមត្ថកិច្ច និងមេធាវិអាចារ្យ អេ ទើបរឿងមួយនេះបានធូរស្រាលឡើងវិញ។

គួរជម្រាបថា កាលពីអំឡុងម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចកន្លែងបិតតែមមួយ ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល សមត្ថកិច្ចបានធ្វើការឃាត់រថយន្តហាយឡេនឌ័រ ពណ៌ខ្មៅមួយគ្រឿង ខណ:ដែលស្ត្រីជាប្រពន្ធចុងរបស់អាចារ្យ អេ យករថយន្តទៅបកឡូហ្គោ ២៣តុលា ចេញ។

មន្ត្រីនគរបាលសុំមិនបញ្ចេញឈ្មោះ ប្រាប់ឲ្យដឹងថា លោក សេង ប៊ុនវេង ហៅអាចារ្យ អេ អាយុ៧៧ឆ្នាំ ជានាយកអគ្គនាយកវិទ្យុ ABC និងសាលាបង្រៀនបើកបរ២៣តុលា បានប្រាប់ថា នាង កេត រដ្នា អាយុ២៨ឆ្នាំ បានខ្ចីរថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AB-៥៦០៥ មួយគ្រឿង ដែលជាកម្មសិទ្ធិរបស់សាលាបង្រៀនបើកបរ២៣តុលា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦។ លុះមិនឃើញយកទៅសងវិញ នៅព្រឹកថ្ងៃទី៨ ខែសីហា បុគ្គលិកក៏ឆែក GPS រកឃើញថា រថយន្តខាងលើនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ក៏តាមរកឃើញកំពុងបកតែមចាស់ចោល ក៏ប្តឹងនគរបាលឃាត់នាំទាំងរថយន្ត និងអ្នកបើកបរមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់តាខ្មៅ តែម្តង។ ក្រោយឃាត់ធ្វើការសួរនាំ ទើបដឹងថា រថយន្តខាងលើមានឯកសារបញ្ជាក់ត្រឹមត្រូវ ដែលជាកម្មសិទ្ធិរបស់នាង កេត រដ្នា ប៉ុន្តែដោយយោងទៅតាមពាក្យបណ្តឹង ទើបសមត្ថកិច្ចឃាត់ទុកសិន លុះរហូតដល់វេលាម៉ោង១០យប់ថ្ងៃដដែល ដោយចរចាពុំត្រូវគ្នា សមត្ថកិច្ចក៏មិនព្រមឲ្យនាង កេត រដ្ឋា និងគូស្នេហ៍ស្រីដូចគ្នានោះ ព្រមទាំងមេធាវី យករថយន្តចេញទៅដោយរង់ចាំដោះស្រាយបន្តនៅព្រឹកស្អែក។

ពាក់ព័ន្ធរឿងនេះ នាង កេត រដ្ឋា ពុំបានបកស្រាយនោះទេ ហើយបានព្យាយាមគេចចេញពីកាមេរ៉ា និងនិយាយថា នាងអស់កម្លាំងណាស់ ព្រោះរវល់ពេញមួយថ្ងៃហើយ។ ចំណែកលោក សួន ប៊ុនធឿន មេធាវីរបស់នាងក៏បដិសេធមិនធ្វើអត្ថាធិប្បាយច្រើនដែរ ដោយគ្រាន់តែនិយាយថា លោកមកនេះ គឺក្នុងនាមសម្របសម្រួលសុំរថយន្តកូនក្តីរបស់លោកត្រឡប់ទៅវិញ ព្រោះជាកម្មសិទ្ធិស្របច្បាប់ ចំណែកឯរឿងក្រុមគ្រួសារគេ លោកសុំមិនលូកដៃនោះទេ។

ដោយឡែក លោកស្រី អ៊ឹម ចន អាយុ៦៧ឆ្នាំ ជាម្តាយបង្កើតរបស់នាង កេត រដ្ឋា បាននិយាយដោយកំហឹងថា កូនរបស់គាត់មិនគួរទៅយកស្រីៗដូចគ្នាដូច្នេះទេ ហើយបានរៀបរាប់ថា គ្រួសាររបស់គាត់ក្រណាស់ ប៉ុន្តែក្រោយមកកូនស្រីរបស់គាត់ឈ្មោះ កេត រដ្ឋា នេះបានទាក់ទងស្នេហាជាមួយអាចារ្យ អេ ហើយគាត់ក៏បានយកធ្វើជាប្រពន្ធចុង ថែមទាំងបានកូនស្រីម្នាក់ អាយុ៥ឆ្នាំ ទៀតផង។ លោកស្រីបន្តថា អាចារ្យ អេ គាត់ជាមនុស្សប្រុសចេះទទួលខុសត្រូវ គាត់បានទំនុកបម្រុងកូនស្រីរបស់គាត់ ដោយទិញផ្ទះ និងខុនដូចំនួន៥ឲ្យ និងសង់ផ្ទះឲ្យគាត់នៅឯស្រុកទៀត។

លោកស្រី អ៊ឹម ចន បន្តទាំងកំហឹងថា “មិនគួរវាទៅយកមីខ្ទើយនោះទេ មីខ្ទើយនោះឈ្មោះ ខន ហៅ តូរ៉ូ កាលពីមុនធ្វើការជាមួយកូនស្រីខ្ញុំដែរ នៅសាខា២៣តុលា ផ្សារសុវណ្ណា ហើយពួកវាចាប់ផ្តើមទាក់ទងគ្នា តាំងពីអំឡុងខែធ្នូ ២០១៥មក ខណ:ដែលទៅលេងស្រុកថៃ ជាមួយគ្នា”។ លោកស្រីបន្តថា ទោះបីដឹងរឿងដូច្នោះក៏អាចារ្យ អេ មិនប្រកាន់ដែរ ហើយថែមទាំងប្រាប់ឲ្យកែខ្លួន ប៉ុន្តែនាងមិនត្រឹមតែមិនធ្វើតាមនោះទេ ថែមទាំងរត់គេចទៅរស់នៅជាមួយគ្នាជាង២ខែ ថែមទាំងយកកូនមកតាមមិនឲ្យជួបឪពុកគេទៀត៕

Untitled-109-08-16

photo_2016-08-09_16-57-43

photo_2016-08-09_16-57-45

photo_2016-08-09_16-57-49

photo_2016-08-09_16-57-53

photo_2016-08-09_16-57-56

photo_2016-08-09_16-57-58

photo_2016-08-09_16-58-00

photo_2016-08-09_16-58-19

photo_2016-08-09_16-58-22

j

photo_2016-08-09_00-01-05

photo_2016-08-09_00-01-13

photo_2016-08-09_00-01-18

photo_2016-08-09_00-01-23

photo_2016-08-09_00-01-28

photo_2016-08-09_00-01-33

photo_2016-08-09_00-01-43

photo_2016-08-09_00-01-59

photo_2016-08-09_00-01-07

photo_2016-09-09_00-01-52

នាងខន ហៅតូរ៉ូ ស្លៀកខោត្រឹមជង្គង់ ពាក់អាវយឺតខ្មៅដៃខ្លី អោបដៃ

មតិយោបល់