ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

របាយការណ៍អូស្រ្តាលី៖ យន្តហោះ MH370 ពិតជាបានធ្លាក់ចូលក្នុងសមុទ្រភាគខាងត្បូងឥណ្ឌាមែន

អូស្ត្រាលី: ទីភ្នាក់ងាររដ្ឋាភិបាលអូស្រ្តាលី នៅក្នុងបន្ទុកនៃការស្វែងរកយន្តហោះរបស់អាកាសចរណ៍ម៉ាឡេស៊ី MH370 ត្រូវបានគេរាយការណ៍សម្ងាត់ថា យន្តហោះនេះ បានធ្លាក់ចូលក្នុងទឹក។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦។

កាលពីដើមសប្តាហ៍នេះ បើតាមការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី (ATSB) បាននិយាយថា វាមិនទំនងទេ ដែលប្រធានក្រុមរបស់យន្តហោះនេះ សំកាំងយន្តហោះចូលទៅក្នុងសមុទ្រ តែគឺអាចម៉ាស៊ីន អត់ដំណើរការ ដោយសារតែអស់ប្រេងឥន្ធន: ដែលបានបង្កឲ្យយន្តហោះនេះ បានធ្លាក់ចូលមហាសមុទ្រ ភាគខាងត្បូងមួយរំពេច។

លោក Greg Hood ប្រធានស្នងការការិយាល័យ ATSB បានប្រាប់កាសែតអូស្ត្រាលីថា ភ្នាក់ងាររបស់លោក បានមូលមតិគ្នាជាមួយនឹងទីភ្នាក់ងារមួយចំនួនផ្សេងទៀត អំពីការធ្លាក់ចុះនេះ រួមទាំងក្រុមហ៊ុនផលិត យន្តហោះ Boeing ក្រុមប្រឹក្សាភិបាលសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក និងនាយកដ្ឋានអាកាសចរណ៍ស៊ីវិល ម៉ាឡេស៊ីផង។

ក្នុងនោះលោក Greg បាននិយាយថា ការវិភាគទិន្នន័យផ្កាយរណបស្រាវជ្រាវ ដោយក្រុមអ្នកវិទ្យាសាស្ត្រ ក្រសួងការពារជាតិ បានសន្និដ្ឋានថា យន្តហោះនោះ ពិតជាបានធ្លាក់ចូលក្នុងសមុទ្រឥណ្ឌាមួយរំពេច ដែលលឿនជាងអត្រា នៃការធ្លាក់ចុះធម្មតា ១០ដង៕

mh370-malaysian-airlines-flight-plane-found-498625

មតិយោបល់