ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Udade៖ ចោរប្លន់យន្តហោះអេហ្ស៊ីប គឺដោយសាររឿងស្នេហា និង ចង់សុំសិទ្ធិជ្រកកោណនៅប្រទេស សាយព្រឺស

(គែរ)៖ ទីបំផុតមូលហេតុបានចេញមកហើយ គឺជនដែលបានប្លន់យន្តហោះអេហ្ស៊ីប កាលពីប៉ុន្មាន ម៉ោងមុននេះ គឺជាអ្នកចង់សុំសិទ្ធិជ្រកកោណនៅប្រទេស សាយព្រឺស ដែលទំនងជាបណ្តាលមកពី អតីតប្រពន្ធរបស់ជនរូបនោះ កំពុងរស់នៅប្រទេសដីកោះនេះ។ នេះបើតាមការផ្សាយរបស់ Reuters នៅរសៀលថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦។

បច្ចុប្បន្នអាជ្ញាធរសាយព្រឺស កំពុងតែព្យាយាមសម្របសម្រួលជាមួយ ចោររូបនោះដើម្បីឲ្យដោះលែង ជនបរទេសចំនួន ៤រូបទៀតដែលនៅមិនទាន់មានសេរីភាព។ យន្តហោះអេហ្ស៊ីបខាងលើនេះ បើតាម តួលេខច្បាស់ការគឺបានដឹកអ្នកដំណើរ ៥៦នាក់ និង បុគ្គលិកបម្រើការនៅលើនោះ ៨នាក់៕

   
 

មតិយោបល់