ព័ត៌មានបច្ចេកវិទ្យា ព្រឹត្តិការណ៍ សំខាន់ៗ

ត្រកូល iPhone 6 នឹងមានការបញ្ចុះតម្លៃ នៅលើទីផ្សារ ជប៉ុន! ចុះកម្ពុជា?

ជប៉ុន: ក្រុមហ៊ុន Apple បានផ្សាយជាផ្លូវការថា ទូរស័ព្ទដៃម៉ាក iPhone គ្រប់ប្រភេទ នឹងលក់បញ្ចុះតម្លៃ ១០% ពោលគឺ iPhone 6s Plus 128GB ដែលធ្លាប់មានតម្លៃ ១.១០០ដុល្លារ ចុះតម្លៃ ១១០ដុល្លារ (១០%) នៅទូទាំងប្រទេស ជប៉ុន។ ថ្វីបើគ្មានមូលហេតុច្បាស់លាស់ លើការចេញផ្សាយនេះក្តី ប៉ុន្តែសេចក្តីថ្លែងការណ៍នេះ ក៍ត្រូវបានអ្នកជំនាយសន្និដ្ឋានថា ដោយសារមានការប្រែប្រួល អត្រាប្តូរបា្រក់របស់ប្រទេសជប៉ុន។

ប្រជាជនជប៉ុន ជាច្រើននាក់ មានការចាប់អារម្មណ៍ លើការចេញសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនយក្សមួយនេះ ព្រោះពួកគេអាច សន្សំប្រាក់បានមួយចំនួន ពិសេស អតិថិជនគាំទ្រផលិតផល iPhone ផ្ទាល់តែម្តង។

គួរបញ្ជាក់ដែរថា ទូរស័ព្ទដៃម៉ាក iPhone 6, iPhone 6 Plus, iPhone SE, iPhone 6s និងiPhone 6s Plus ត្រូវបានដាក់លក់បញ្ចុះតម្លៃ នៅតាមបណ្តាហាងសាខា របស់ក្រុមហ៊ុន Apple ទូទាំងប្រទេសជប៉ុន។ អ្វីដែលគួរឲ្យមានការភ្ញាក់ផ្អើលមួយទៀត គឺអតិថិជន ដែលបានជាវ ទូរសព្ទ័ដៃម៉ាក iPhones 6 and 6s ក្នុងរយ:ពេល ១៤ថ្ងៃចុងក្រោយ មុនថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ អាចទៅយកលុយ ចំនួន១០% នៃការបញ្ចុះតម្លៃ លើការទិញទំនិញលើកមុនរបស់ពួកគេបានដូចគ្នា៕

iphoneserenderingscomparison-800x450 plutus91503 iphone6-hero verge-15IMG_6597.0

មតិយោបល់