ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនសង្ស័យមួយក្រុម ឆ្កឹះសោរឃ្លាំង លួចម៉ូតូ២គ្រឿង និងឆ្កឹះសោរថយន្តសំណាងល្អរថយន្តមិនឆេះ

ភ្នំពេញ: ឃ្លាំងស្តុកឥវ៉ាន់មួយកន្លែង ត្រូវបានជនសង្ស័យ មួយក្រុម ឆ្កឹះសោរ លួចយកម៉ូតូអស់ ២គ្រឿង រួចហើយទៅ ឆ្កឹះសោរថយន្ត សំណាងល្អរថយន្តមិនឆេះ បាត់តែសម្ភារ:នៅក្នុងរថយន្តតែប៉ុណ្ណោះ។ លុះព្រឹកឡើង ទើបម្ចាស់ដឹងបង្កការភ្ញាក់ ផ្អើល រាយការណ៍ជូន សមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុង ក្រុម១ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ម្ចាស់ផ្ទះជាជនរងគ្រោះ ឈ្មោះ ជ័យ រិទ្ធី អាយុ៣៤ឆ្នាំ ជាអាជីវករលក់ឥដ្ឋ មានប្រពន្ធឈ្មោះ នាងពិសី អាយុ៣៣ឆ្នាំ មុខរបរ អាជីវករ រស់នៅផ្ទះកើតហេតុខាងលើ។

តាមការរៀបរាប់ពីស្រ្តីម្ចាស់ផ្ទះ បានឲ្យដឹងថា កាលពីយប់ រំលងអាធ្រាត្រវេលាម៉ោងប្រហែល១ ឈានចូលថ្ងៃទី២៧ ខែមេសា គាត់ឮសូរសម្លេង ចេញពីក្នុងឃ្លាំងនៅជាប់ផ្ទះ តែមិនចាប់អារម្មណ៍ នឹកស្មានថា សត្វឆ្មាលោតលើស័ង្កសី ឫ សត្វកណ្ដុរ រត់ ក៏ដេកលង់លក់វិញទៅ លុះរហូតដល់វេលាម៉ោង៥និង៣០នាទីព្រឹក ក្រោយភ្ញាក់ពីដំណេក ចេញមកមើលស្រាប់តែ ឃើញទ្វារឃ្លាំង ចំហរនៅសល់កូនសោរ មួយនៅថ្ពក់ជាប់នឹងទ្វារ កូនសោមួយទៀត ជ្រុះនៅដី គាត់ក៏ដើរចូលមើលខាងក្នុងឃ្លាំង ឃើញបាត់ម៉ូតូចំនួន២គ្រឿង ចំណែករថយន្ត ឡិចស៊ីស RX300 ត្រូវបានជនសង្ស័យ ឆ្កឹះសោខ្ទេច កកាយពេញក្នុងរថយន្ត កាត់ខ្សែ ប្រព័ន្ធភ្លើងរថយន្តខ្ទេចអស់ និងបាត់សម្ភារ:មួយចំនួនទៀត មាន ម៉ូទ័រស្វាន ម៉ូទ័របូមទឹក ទើបប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ឲ្យជួយអន្តរាគមន៍ និងពិនិត្យជាក់ស្តែង។

ដោយឡែក ម៉ូតូដែលបាត់ ចំនួន២គ្រឿង ១គ្រឿង ម៉ាក ហុងដា គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1BC-3294 និងមួយគ្រឿងទៀតម៉ាក វ៉េវ អាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ក 6127 ក្រចេះ១ សម្ភារ: មួយចំនួនទៀតមាននៅក្នុងឃ្លាំង និងសម្ភារ:មួយចំនួនក្នុងរថយន្ត ម៉ាក ឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2G-8538 ត្រូវបានជនសង្ស័យ ឆ្កឹះសោរ បែកខ្ទេចលួចយក របស់របរ និងកាត់ខ្សែ ប្រព័ន្ធភ្លើងរថយន្ត បំរ៉ុងបញ្ឆេះតែសំណាងល្អរថយន្តមិនឆេះទើបរថយន្តមិនបាត់បង់៕

១ ២ ៣

មតិយោបល់