ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First news: អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែរការា៉ស់សាំង មុខពេទ្យកាល់មែ៉ត្រ

(ភ្នំពេញ): តាមសេចក្តីរាយការណ៍មកថា នៅមោ៉ង៥:០០ព្រឹក ថ្ងៃសុក្រនេះ មានអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋដែលគេអះអាងថា នៅកៀក ភោជនីយដ្ឋាន សេង លីប ពោលជាកន្លែងលក់គ្រេឿងបន្លាស់ឡាន នៅក្បែរស្ថានីយ៍ប្រេងឥន្ទ:កាលតិច តាមបណ្តោយផ្លូវមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅជិតមន្ទីពេទ្យ កាល់មែ៉ត្រ ។
នៅមោ៉ង៥:៤០នាទីពេលនេះ ឡានទឹកបាននិងកំពុងចេញអន្តរាគមន៍ គ្រាដែលអគ្គិភ័យបានឆាបឆេះអស់របស់របរមួយចំនួន ។ ដោយឡែកប្រជាពលរដ្ឋក៍បាននាំគ្នា ប្រវែប្រវា៉ប្រមូលយកឥវែឥវា៉ន់រៀបចំផងដែរ ហើយស្ថានការមិនធ្ងន់ធ្ងរទេ ។

មតិយោបល់