ព័ត៌មានអន្តរជាតិ

ឆេះសណ្ឋាគារនៅឥណ្ឌា សម្លាប់មនុស្ស ០៦ នាក់ ខណៈមានអ្នករបួសជាច្រើន

ឥណ្ឌា: មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ នៅថ្ងៃពុធនេះ បាននិយាយថា យ៉ាងហោចណាស់មនុស្ស០៦នាក់ ត្រូវបានស្លាប់ និងជាច្រើនអ្នកទៀតរងរបួស ក្នុងហេតុការណ៍ភ្លើងឆេះសណ្ឋាគារ ដ៏សន្ធរសន្ធៅមួយ នៅភាគខាងលិចរដ្ឋ Maharashtra ក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។

អគ្គិភ័យនេះ បានផ្ទុះឡើងនៅសណ្ឋាគារ Bindal Palaza នៅស្រុក Gondia ដែលសាកសពមនុស្ស ០៦ នាក់ ត្រូវបានក្រុមជួយសង្គ្រោះនាំចេញពីសណ្ឋាគារ។

តាមអះអាងពីមន្ត្រី បានឲ្យដឹងថា ចំនួនមនុស្សស្លាប់អាចនឹងមានកើនឡើង នៅពេលក្រោយ ខណ:ដែលការភ័យខ្លាចថា មានមនុស្សជាច្រើននាក់ បានជាប់នៅខាងក្នុងសណ្ឋាគារ៕

មតិយោបល់