ព័ត៌មានអន្តរជាតិ

អាជ្ញាធរតួកគីបានដោះលែងក្រុមគ្រួសារឃាតក ដែលបាញ់សម្លាប់ឯកអគ្គរដ្ឋទូតរុស្ស៊ី

តួកគី: ទីភ្នាក់ទូរទស្សន៍ CNN នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ខណ:នេះដែល អាជ្ញាធរតួកគី បានដោះលែងសាច់ញាតិឃាតក ជាប៉ូលិសមិនជាប់កាតព្វកិច្ច ដែលបានបាញ់សម្លាប់ឯកអគ្គរដ្ឋទូតរុស្ស៊ី នៅទីក្រុងអង់ការ៉ា កាលពីថ្ងៃច័ន្ទ។ នេះបើយោងតាមរយ: សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។

ប្រភពសន្តិសុខតួកគី បានប្រាប់ភ្នាក់ងារ Reuters ថា បន្ទាប់កើតហេតុការបាញ់នេះ អាជ្ញាធរបានចាប់ឃុំខ្លួន ម្តាយ ឪពុក បងស្រី និងសាច់ញាតិពីរនាក់ផ្សេងទៀត របស់ឃាតក គឺលោក Mevlut Mert Altintas អាយុ ២២ ឆ្នាំ ដើម្បីសាកសួរ នៅក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ដែរថា លោក Altintas បានស្រែកថា « កុំភ្លេចអាឡិបប៉ូ» និង « Allahu Akbar ជាភាសាអារ៉ាប់ ដែលមានន័យថា ព្រះជាម្ចាស់ គឺជាអ្នកអស្ចារ្យជាងគេ» ខណ:ដែលគាត់ បានបាញ់ឯកអគ្គរដ្ឋទូតរុស្ស៊ី៕

មតិយោបល់