ព័ត៌មានអន្តរជាតិ

លោក Duterte នឹងបញ្ឈប់ការលេងល្បែងអនឡាញទាំងអស់ នៅក្នុងប្រទេសហ្វីលីពីន

ហ្វីលីពីន: ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា លោកនឹងបញ្ឈប់ការលេងល្បែងអនឡាញទាំងអស់ នៅក្នុងប្រទេស។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។

លោក Duterte បានលើកទ្បើងបែបនេះ ខណ:ពេលដែលរដ្ឋាភិបាល បានប្រកាសថវិកាសម្រាប់ឆ្នាំ ២០១៧ ខាងមុខ នឹងផ្តោតយ៉ាងខ្លាំងទៅលើវិធានរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់ ប៉ុន្តែលោកមិនបានកំណត់រយ:ពេល អំពីសេចក្ដីលម្អិតលើវិសាលភាពរបស់វានោះទេ។

អតីតចៅហ្វាយក្រុងរូបនេះ បាននិយាយថា ខ្លួនកំពុងមានការព្រួយបារម្ភជាខ្លាំង អំពីការកើនទ្បើងនៃឧស្សាហកម្មល្បែងអនឡាញ ក្នុងប្រទេស។

គួរបញ្ជាក់ដែរថា ឧស្សាហកម្មល្បែងនៅហ្វីលីពីន ជាផ្នែកមួយពេញនិយមលេងបំផុតនៅអាស៊ី ដោយបានទាក់ទាញក្រុមហ៊ុនបរទេសអនឡាញជាច្រើន រយ:ពេល ១០ចុងក្រោយនេះ ដើម្បីមកវិនិយោគលើវា រាប់ពាន់លានដុល្លារ នៅក្នុងរមណីយដ្ឋានកាស៊ីណូ៕

មតិយោបល់