ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះនៅប្រេស៊ីល សម្លាប់មនុស្ស ៣ នាក់

ប្រេស៊ីល: សេចក្ដីរាយការណ៍ពីកងទ័ពអាកាស បានឲ្យដឹងថា យន្តហោះតូចមួយ ត្រូវបានរកឃើញថា ធ្លាក់កាលពីថ្ងៃសុក្រ នៅតំបន់ព្រៃ Amazon ក្នុងប្រទេសប្រេស៊ីល ដែលបណ្ដាលឲ្យមនុស្ស ៣ នាក់ស្លាប់ ក្នុងចំណោមអ្នកជិះនៅលើវា ៤ នាក់។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។

កងកម្លាំងអាកាស បាននិយាយថា ពួកគេបានរកឃើញបំណែកយន្តហោះខ្នាតតូច ដែលបានបាត់ខ្លួនពីរ៉ាដា កាលពីពេលរសៀល នៅក្នុងតំបន់នោះ បន្ទាប់ពីប្រតិបត្តិការស្វែងរកអស់រយ:ពេលប្រាំម៉ោង។

តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា អ្នករស់រានមានជីវិតតែម្នាក់គត់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

មតិយោបល់