Post News Media ព័ត៌មានអន្តរជាតិ អ្នកដំណើរលើយន...

អ្នកដំណើរលើយន្តហោះទៅកាន់ទីក្រុងBarcelona ភ័យព្រួយក្រោយការគំរាមបំផ្ទុះគ្រាប់បែក

ទុយនេស៊ី: ក្រសួងមហាផ្ទៃទុយនេស៊ីឲ្យដឹងថា ដោយសារតែមានសំឡេងរោទិ៍គំរាមបំផ្ទុះគ្រាប់បែក ជើងហោះហើរពីទីក្រុងTunisair ប្រទេសទុយនេស៊ី ទៅកាន់ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ត្រូវបានលុបចោលកាលពីថ្ងៃអាទិត្យ។

បុគ្គលិកសន្តិសុខបានជម្លៀសអ្នកដំណើរទាំងអស់នៅលើយន្តហោះចេញពីព្រលានយន្តហោះ ប៉ុន្តែ ពួកគេមិនអាចរកឃើញនៅវត្ថុផ្សេងៗដែលសង្ស័យថាអាចគ្រាប់បែកបំផ្ទុះនៅឡើយទេ។
មន្ត្រីប៉ូលិសបាននិយាយថា ស្ត្រីម្នាក់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
សូមជំរាបថា យន្ដហោះនេះបន្តិចក្រោយមកបានហោះចេញ និងបានចុះចតដោយសុវត្ថិភាពនៅទីក្រុង Barcelona៕

Loading...