Post News Media ព័ត៌មានអន្តរជាតិ ឥណ្ឌាបង្ខំចិត...

ឥណ្ឌាបង្ខំចិត្តបិទជើងហោះហើរ ក្រោយយន្តហោះដឹកអ្នកដំណើរ ១៥៤ នាក់ បើកធ្លាក់ផ្លូវ

ឥណ្ឌា: យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jet Airways ជាមួយអ្នកដំណើរ ១៥៤ នាក់ និងក្រុមយានិក ៧ នាក់ នៅលើនាវា បានរអិលធ្លាក់ចេញពីផ្លូវ នៅព្រលានយន្តហោះ Dabolim នៅថ្ងៃអង្គារ ។ នេះបើយោងតាមរយ: សារព័ត៌មាន indiatimes ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៦។

ហេតុការណ៍នេះ បានកើតទ្បើងដោយសារបញ្ហាបច្ចេកទេស ទើបបង្កឲ្យរអិលធ្លាក់ផ្លូវ អំទ្បុងពេលធ្វើដំណើរហោះចេញពីព្រលាន ហើយករណីខាងលើនេះ មិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះនោះទេ ៕

Loading...