ព័ត៌មានអន្តរជាតិ

វាយប្រហារដែនអាកាសនៅស៊ីរី សម្លាប់ជនស៊ីវិល ២២ នាក់

ស៊ីរី: ការវាយប្រហារដែនអាកាសមួយ នៅថ្ងៃពុធនេះ មិនទាន់ដឹងច្បាស់ថា ជាយន្តហោះខាងក្រុមណានៅទ្បើយទេ គឺបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ២២នាក់ ក្នុងនោះរួមមានកុមារ ១០ នាក់ផង ដែលស្ថិតនៅកន្លែងគ្រប់គ្រង ដោយក្រុមរដ្ឋឥស្លាម នៅភាគខាងកើតប្រទេសស៊ីរី។ នេះយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែ ធ្នូ​ ឆ្នាំ២០១៦។

អ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា ជនរងគ្រោះទាំងនោះមកពីតំបន់ Hojna ជាភូមិមួយ មានទីតាំងស្ថិតនៅក្នុងខេត្ត Deir Ezzor ដែលសម្បូរដោយប្រេង ភាគច្រើនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ ISIS ៕

មតិយោបល់