Post News Media ព័ត៌មានអន្តរជាតិ លោក John Kerr...

លោក John Kerry ព្រមានអ៊ីស្រាអែលលើកិច្ចព្រមព្រៀងសន្តិភាព ជាមួយប៉ាឡេស្ទីន

អាមេរិក: រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាននិយាយថា « សេចក្ដីរំពឹងទុកនៃកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយផ្អែកលើដំណោះស្រាយរដ្ឋទាំងពីរ គឺស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បំផុត»។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៦។

លោកអះអាងថា ការសាងសង់អគារលើដីប៉ាទ្បេស្ទីន របស់អ៊ីស្រាអែលដោយខុសច្បាប់ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាធិបតេយ្យ នៅក្នុងប្រទេសនាពេលនាអនាគតយ៉ាងខ្លាំង។

ពាក់ព័ន្ធនឹងការលើទ្បើងនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានច្រានចោលនឹងការស្ដីបន្ទោសលោក Kerry ផងដែរ ដោយបាននិយាយថា ប្រមុខការទូតក្រុងវ៉ាស៊ីនតោន បានបង្ហាញចេតនាលំអៀងទៅខាងប៉ាឡេស្ទីន៕

Loading...