ព័ត៌មានអន្តរជាតិ

កងកម្លាំងចម្រុះអ៊ីរ៉ាក់ សម្លាប់សមាជិកក្រុម ISIS ៧០ នាក់ និងរំដោះភូមិពីរ នៅភាគខាងជើងទីក្រុង Mosul

អ៊ីរ៉ាក់: ប្រតិបត្តិការកងកម្លាំងចម្រុះនៃក្រុងនីនីវេ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា ការចូលរួមជាមួយកងកម្លាំងសន្តិសុខ បានវាយរំដោះភូមិចំនួនពីរ ស្ថិតនៅភាគខាងជើងទីក្រុង Mosul ពីរដ្ឋអ៊ីស្លាម និងអះអាងថា បានសម្លាប់សមាជិកក្រុមជ្រុលនិយម ISIS ៧០ នាក់ទៀតផង។ នេះបើយោងតាមរយ: សារព័ត៌មានអ៊ីរ៉ាក់ អាទ្បាទ្បាំ ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦៕

មេបញ្ជាការក្រុងនីនីវេ លោក Amir Yarallah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « ក្រុមកងទ័ព បានវាយដណ្ដើមយកភូមិ Al-Sadah និង Tawilah មកគ្រប់គ្រងវិញ ដោយបានលើកទង់ជ័យអ៊ីរ៉ាក់ នៅលើអគាររបស់ពួកគេ បន្ទាប់ពីទទួលជ័យជម្នះលើខ្មាំងសត្រូវ» ៕

មតិយោបល់