Post News Media ព័ត៌មានអន្តរជាតិ មនុស្ស ២១ នាក...

មនុស្ស ២១ នាក់ ត្រូវជាប់គាំង ក្នុងម៉ាស៊ីនកម្សាន្ត Sky Cabin

អាមេរិក: មនុស្ស២០នាក់ និងអ្នកបើកម៉ាស៊ីនកម្សាន្តម្នាក់ ត្រូវបានជាប់អស់រយ:ពេលជាច្រើនម៉ោងនៅលើ ម៉ាស៊ីនកម្សាន្ត Sky Cabin មួយ ដែលមានរយ:កម្ពស់ ១០០ ហ្វីត (៣០ ម៉ែត្រ) នៅឧទ្យានកម្សាន្តភាគខាងត្បូងរដ្ឋ California ។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

តាមមន្ត្រីក្នុងតំបន់ បានឲ្យដឹងថា ក្រុមជួយសង្រ្គោះ បានប្រតិបត្តិការរំដោះមនុស្ស ដែលជាប់នៅលើនោះ ហើយអ្នកជិះម្នាក់ បាននិយាយថា ម៉ាស៊ីនកម្សាន្ត Sky Cabin ឈប់ដំណើរប្រហែលម៉ោង ២ រសៀល ក្នុងសួនកម្សាន្តនេះ។

សូមជំរាបថា ក្រោយកើតហេតុការណ៍ ឧទ្យាននេះ ត្រូវបានបិទរហូតដល់ការស៊ើបអង្កេត ត្រូវបានបញ្ចប់៕

Loading...